Part28/មនុស្សក្បត់

1.2K 98 8
                                    

"អូនកំពុងតែធ្វើស្អីនឹង ថេហ្វា"រាងក្រាសនិយាយទាំង
សង្គឺតជើងធ្មេញ បោះជំហ៊ានវែងៗចូលទៅចាប់ដើមដៃរាងតូចអង្រុនខ្លាំងៗ

"ស៊ុកហូ...អូន..អូន..គឺអូន..ហឹក..ហឹក..អូន"ថេហ្វាយំចេញមកទឹកភ្នែកជោគថ្ពាល់ នឹករកពាក្យនិយាយមិនចេញព្រោះតែរឹងអណ្តាតអស់ទៅហើយ ហើយរឹតតែឈឺចាប់ទៀតនោះនៅពេលដែរគេឃើញកែវភ្នែករបស់រាងក្រាសទាំងគូរដែរពេលនេះវាពោពេញដោយភាពឈឺចាប់ នឹងខកបំណងមកលើករូបគេជាខ្លាំង

"អូន..អូន..ស្អីមិចក៏អូនមិននិយាយហា៎ ប្រាប់បងមកហេតុអីក៏ធ្វើបែបនេះ ហា៎..ហ្វា"នាយនិយាយទាំងអួលដើម.កហេតុអីសូប្បីតែមនុស្សដែរនាយស្រឡាញ់ក៏មិនអាចអោយនាយទុកចិត្តបានសោះចឹង

"ហឹស...មកនេះ...ពួកយើងត្រូវមានរឿងដោះស្រាយគ្នាអោយច្បាស់លាស់នៅក្នុងថ្ងៃនេះ"នាយនិយាយហើយក៏ចាប់អូសដៃរាងតូចចេញទៅ តែក៏មិនភ្លេចងាកមកប្រាប់មនុស្សជំនិតនាយទេ÷

"សេនគី...អែងប្រាប់អោយគេរំសាយអង្គប្រជុំថ្ងៃនេះចោលសិនទៅ ហើយរៀបចំឯកសារវិញអោយរៀបរយកុំភ្លេចដូរកន្លែងទុកផង...អោយសោរឡានមក"នាយនិយាយបញ្ជាដោយសម្លេងមាំ មុននឹងទទួលសោរឡានពីរដៃមនុស្សជំនិតហើយក៏អូសដៃរាងតូចចេញទៅ

  នេះបើនាយមិនភ្លេចឯកសារសំខាន់នៅក្នុងបន្ទប់ធ្វើការទេនោះបើនាយមិនបានមកយកវិញនាយក៏មិនដឹងដែរថា មនុស្សដែរនាយស្រឡាញ់នឹងទុកចិត្តហ៊ានធ្វើបែបនេះដាក់នាយ

"ស៊ុកហូ...បងចង់នាំអូនទៅណា៎"ថេហ្វាសួរទៅរាងក្រាសលឺៗ ដោយអង្អែលក៏ដៃខ្លួនអែងដែរឡើងក្រហមដោយសារតែកម្លាំងច្របាច់របស់រាងក្រាសមិចនេះ

"មិនលឺអូនសួរទេឬថាបងចង់នាំអូនទៅណា៎"ដោយមិនលឺនាយតបទើបរាងតូចសួរម្តងទៀត

"នាំទៅនរកទេដឹង...ស្ងាត់មាត់ទៅ"រាងក្រាសងាកមុខមកស្រែកដាក់ថេហ្វាខ្លាំងៗហើយក៏បន្ថែមល្បឿនឡានអោយលឿនជាងមុនឡើងថេហ្វាភ័យទៅហើយ

"ស៊ុកហូ...បងកុំបើកលឿនពេកប្រយ័ត្នមានគ្រោះថ្នាក់"

"ស្ងាត់មាត់ទៅ"រាងក្រាសស្រែកមកវិញខ្លាំងតាមចិត្តខឹង ធ្វើអោយថេហ្វាបានត្រឹមតែអន់ចិត្ត ក៏ព្រោះតែនាយមិនដែលស្រែកសម្លុតដាក់ខ្លួនបែបនេះឡើយ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Kde žijí příběhy. Začni objevovat