ក្រោយពីរពួករាងក្រាសទាំងពីរនិយាយគ្នាចប់ហើយ ជុងហ្គុកក៏ត្រឡប់មកភូមិគ្រឹះវិញ ពេលមកដល់ក៏ចាប់ផ្តើមនឹកឃើញមុខកម្លោះតូចទៀតហើយ សម្លេងដែរធ្លាប់ហៅនាយថាdaddy daddy គឺតែងតែនៅងំក្នុងត្រជៀកនាយរហូតស្នាមញញឹមនឹងកាយវិការញិកញ៉ក់គួរអោយស្រឡាញ់របស់កម្លោះតូចគឺនាយស្រមៃឃើញគ្រប់កន្លែងក្នុងភូមគ្រឹះ
"ឈប់គិតទៅ...យើងស្រឡាញ់ថេហ្វា មិនមែនថេហ្យុងដែរជាឃាតករម្នាក់នោះទេ" ជុងហ្គុកក្រវីក្បាលអោយឈប់ស្រមើស្រមៃព្រមទាំងនិយាយរំលឹកប្រាប់ខ្លួនអែងទាំងកុហសបេះដូង
"ចៅហ្វាយ...មានលិខឹតអញ្ចើញ ពីកម្មវិធីដេញថ្លៃ ទាន"ខេ
វីនដើរចេញមកពីណាមិនដឹងនិយាយព្រមទាំងហុចលិខឹតដេញថ្លៃអោយចៅហ្វាយរបស់ខ្លួន"កម្មវិធីដេញថ្លៃ យើងមិនទៅទេ"ជុងហ្គុកឆ្លើយហីៗ
"តែកម្មវិធីនេះគឺជាកម្មវិធីដេញថ្លៃគ្រឿងពេជ្រ នឹងវត្ថុបុរាណដែរជាកម្មវិធីធំបំផុតប្រចាំឆ្នាំ ខ្ញុំបានលឺថាគេបានដាក់ដេញថ្លៃ កែវភ្នែកសមុទ្រ(ឈ្មោះពេជ្រ)ទៀតផង ក្រែងពេជ្រនេះចៅហ្វាយចង់បានមែនទេ"ខេវីននាយខំរៀបរាប់ប្រាប់ចៅហ្វាយខ្លួន
"ថ្ងៃណាដែរ ហើយអាហ្គីវាទៅដែរទេ"
"គឺស្អែកណាចៅហ្វាយ លោកមីនប្រាកដជាទៅហើយព្រោះកម្មវិធីនេះសិទ្ធតែអញ្ជើញភ្ញៀវលំដាប់ទាំងអស់សូប្បីតែព្រះនាងតូចរបស់ប្រទេសជប៉ុនក៏ចូលរួមដែរ"
"អឺម...ត្រៀមឈុតអោយយើងផង"ជុងហ្គុកនិយាយហើយក៏ដើរទៅបន្ទប់បាត់ កុំតែនាយចង់បានពេជ្រកែវភ្នែកសមុទ្រនឹងទេកុំអីមិនទៅផង
"បាទ...ចៅហ្វាយ"
❣❣Skip❣❣
#ប្រទេសជប៉ុន
នៅក្នុងបន្ទប់ដ៏ធំងងឹតព្រៀលៗមួយ មាននារីម្នាក់កំពុងតែអង្គុយលើកៅអី យ៉ាងមានអំណាចដោយយើងអាចមើលឃើញមុខរបស់នាងបានយ៉ាងច្បាស់ ដោយសារមានពន្លឺព្រះចន្ទជះចូលមកតាមកញ្ចក់បង្អួតដែរនៅខាងក្រោយខ្នងនាង បង្ហាញអោយឃើញនៅកែវភ្នែកពណ៌ខារ៉ាមែលភ្លឺថ្លា ចិញ្ចើមក្រាសរោមភ្នែកងរច្រមុះស្រួចមានខ្ទង់ បបូរមាត់ក្រហមស្បែកមុខសរម៉ត់ រាងឡើងស្រឡូនអង្គុយគងទាក់ខ្លា មើលមកពីរជ្រុងណាក៏ឃើញស្រស់ស្អាតនឹងមានអំណាចដែរ
"ពួកយើងខានជួបគ្នាយូរហើយ មែនទេកម្លោះជំហ៊ានខ្មោច"ព្រះនាងតូចនិយាយដោយប្រើសម្លេងស្រួចស្រិបគួរអោយចង់ស្តាប់ទៅកាន់កម្លោះតូច
"តើព្រះនាងតូចដ៏សែនស្រស់ ហៅទូលបង្គំមកតើមានការអ្វីអោយទូលបង្គំបម្រើមែនទេក្រាបទូល"កម្លោះតូចតបវិញចេញពីរជ្រុងងងឹតទាំងញញឹមចុងមាត់
"កាចកុងច្រើនណាស់ កាថេយ៍"ព្រះនាងតូចនិយាយទាំងសម្លក់កម្លោះតូចបែបលេងសើច ព្រោះព្រះនាងនឹងកម្លោះតូចគឺធ្លាប់ជាមិត្តចាស់នឹងគ្នា អាចថាកម្លោះតូចជាអ្នកមានគុណជួយជីវិតព្រះនាងតូចក៏បានដែរ ព្រោះកាលពីរព្រះនាងតូចមានព្រះជន្ម15 ព្រះវស្សាគឺត្រូវបានព្រះមហេសីបញ្ជាមនុស្សអោយទៅតាមសម្លាប់ដល់សាលារៀន ក៏ព្រោះតែព្រះនាងតូចគឺត្រឹមជាបុត្រីរបស់ស្នំឯកតែប៉ុណ្ណោះ ដោយសារតែភាពច្រណែនដែរព្រះអង្គស្រឡាញ់ស្នំឯកជាងបូករួមទាំងព្រះមហេសីមិនអាចមានបុត្រអោយព្រះអង្គបានទៀតទើបធ្វើអោយព្រះមហេសីកើតចិត្តស្អប់ចិត្តច្រណែននឹងស្នំឯកបែបនេះ ហើយបញ្ជូនមនុស្សអោយទៅសម្លាប់ព្រះនាងតូចតែចៃដន្យអីកម្លោះតូចយើងបានមនុស្សប្រុសមាឌធំ4_5នាក់ស្ទាក់ចង់សម្លាប់ក្មេងស្រីខ្លួនតូចម្នាក់ ដោយទើសភ្នែកពេកក៏ចូលទៅជួយហើយក៏សម្លាប់ពួកនោះអស់ទៅ តាំងពីរពេលនឹងមកព្រះនាងតូចនឹងកម្លោះតូចក៏ក្លាយជាមិត្តនឹងគ្នាទៅ ហើយកម្លោះតូចក៏ជួយព្រះនាងតូចរៀបចំផែនការណ៍ធ្វើគត់ព្រះមហេសីវិញហើយទម្លាក់កំហុសអោយភិលៀងជំនិតរបស់ព្រះមហេសីជាអ្នកទទួលទាំងអស់...
"ពេលនេះទ្រង់ជាព្រះនាងតូចដែរត្រៀមនឹងឡើងគ្រោងរាជហើយ ទូលបង្គំមិចនឹងអាចនិយាយលេងសើចបានដូចមុនទៀតនោះ"
"អូហូ...ចឹងផង...បានហើយយើងមិនសុំាញុំាទៀតទេ យើងហៅអែងមកនេះក៏ព្រោះតែចង់អោយទៅលួចរបស់មួយអោយយើងពីរកម្មវិធីដេញថ្លែនៅយប់ស្អែកនេះ"
"ជាអ្វីដែរទៅ ដែរធ្វើអោយព្រះនាងតូចរបស់យើងចាប់អារម្មណ៍ដល់ថ្នាក់នេះ"កម្លោះតូចនិយាយបែបលេងសើច
"ពេជ្រ កែវភ្នែកសមុទ្របើអែងយកបាន នោះថ្លៃឈ្នួល"ព្រះនាងតូចនិយាយព្រមទាំងចង្អុលកេះដែរដាក់មាសនឹងក្រដាសប្រាក់យ៉ាងច្រើន
"អូហូ...ច្រើនម្លឹងផង OK..OK យប់ស្អែកមែនទេ"កម្លោះតូចនិយាយព្រមទាំងញញឹម
សូមរង់ចាំភាគបន្ត....🥰
YOU ARE READING
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Short Story"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...