ក្រោយពីរលីសាកំដរស្រីស្រស់សែនឌី ញុំាអាហាររួចហើយពួកគេទាំងពីរអ្នកក៏បំបែកផ្លូវគ្នារឿងខ្លួន ដោយសីលាគឺត្រូវមានការងារដែរត្រូវធ្វើជាបន្ទាន់
"បានហើយបងទៅសិនហើយសែនឌី"លីសានិយាយឡើងនៅពេលដែរដើរមកជិតដល់ចំណតឡានទើបធ្វើអោយស្រីស្រស់សែនឌីចាប់ផ្តើមពេបមាត់ឡើងភ្លាម
"ហូយ៎...បងលីអាចជូនសែនឌីទៅភូមិគ្រឹះសិនបានទេហក៎"ស្រីស្រស់និយាយរំអុកទាំងពេបមាត់ពេប.កមិនសុខចិត្ត
"អត់ទេណា៎...បងមានកិច្ចការត្រូវធ្វើជាបន្ទាន់ ចាំបងខលហៅអ្នកបើកឡានរបស់សែនឌីអោយគេមកទទួលទៅភូមិគ្រឹះវិញអូខេទេ"លីសាព្យាយាមនិយាយសម្តីអោយផ្អែម ដើម្បីកុំអោយសែនឌីនាងអន់ចិត្ត តា៎ហ៊ានអោយនាងអន់ចិត្តនឹងបើនាងឈប់ជួយខ្លួននឹងចប់មិនខានទេ
"តែសែនឌី ចង់អោយបងលីជាអ្នកជូនវិញ"🥺នាងនិយាយទាំងគៀកដៃលីសាជាប់ឡើងស្អិត
"បានហើយៗសែនឌី...សែនឌីស្តាប់បងណា៎ កុំខូចបានទេហឹម🤨"រាងខ្ពស់លីសានិយាយទាំងសម្លឹងមុខស្រីស្រស់សែនឌីនឹងលើកចិញ្ចើមម្ខាង
"ហូយ៎...ចឹងក៏បានដែរ ចឹងបងលីឆាប់ទៅធ្វើការរបស់បងទៅចាំសែនឌីជាអ្នកខលហៅអ្នកបើកឡានអោយមកយកក៏បានដែរ"នាងលែងដៃលីសាព្រមទាំងនិយាយ ទាំងចិត្តមិនចង់ព្រោះតែនាងចង់អោយលីសាជាអ្នកជូននាងទៅដោយផ្ទាល់
វិញតែនាងក៏មិនចង់អោយលីសាយល់ថានាងជាមនុស្សដែររឿងច្រើនដែរ"បាទ...ចឹងបងទៅហើយណាស៎ បាយៗជួបគ្នាព្រឹកស្អែក ចាំបងទៅទទួលសែនឌីដល់ភូមិគ្រឹះណា៎"លីសានិយាយទាំងញញឹមព្រមទាំងអង្អែលក្បាលស្រីស្រស់បន្តិចមុននឹងដើរចេញ
"ចា៎..ជួបគ្នាព្រឹកស្អែកណា៎..បងលី"ស្រីស្រស់និយាយព្រមទាំងបក់ដៃលាលីសាទាំងញញឹម ហើយក៏បន្តនៅចាំអ្នកបើកឡានដែរនាងបានផ្ញើសារប្រាប់អោយមកទទួលនាងមុននេះ
ក្រោយពីរលីសាបើកឡានចេញបានផុតមួយសន្ទុះទៅហើយឯស្រីស្រស់សែនឌី ក៏នៅបន្តឈរចាំអ្នកបើកឡានអោយមកទទួលតែក៏នៅមិនទាន់ឃើញអ្នកបើកឡានមកដល់ទៀតឈរបានមួយសន្ទុះក៏ស្រាប់តែមានអារម្មណ៍ព្រឺឆ្អឹងខ្នងយ៉ាងមិចមិនដឹងនោះទេ
STAI LEGGENDO
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Storie brevi"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...