Part33/អារោគចិត្តអើយ...

1.3K 108 3
                                    

ងាកមកមើលកម្លោះតូចដែរកំពុងតែអង្គុយផឹកស្រាទាំងតឹងចិត្តអែងនេះវិញ ពេលនេះហាក់ស្រវឹងស្រឿងៗទៅហើយ

"ហឹក...ចង់អោយយើងសុំទោសនាងស្រីមុខចៃនោះផងហេស៎កុំសង្ឃឹម"ថេយ៍និយាយទាំងសម្លេងងុលៗនិយាយម្នាក់អែងបណ្តើរ រើសដុំថ្មគប់ចូលទៅក្នុងទឹកបណ្តើរ

"អ្នកណា...អឹម..."ដោយបានលឺសម្រឹបជើងរបស់អ្នកណាមិនដឹងដើរមកពីរក្រោយខ្នងគេ កម្លោះតូចក៏សម្រេចចិត្តងាកមុខទៅយ៉ាងលឿន តែក៏ត្រូវសន្លប់ស្តូកដោយសារតែត្រូវថ្នាំ
សណ្តំរបស់ជនបិទមុខមួយក្រុមនោះទៅហើយ

"ឆាប់...លើកគេយកទៅដាក់ក្នុងឡានភ្លាមទៅ"សម្លេងមនុស្សស្រីម្នាក់ដែរស្លៀកពាក់ឈុតខ្មៅនិយាយឡើងយ៉ាងមានអំណាច បញ្ជាទៅកូនចៅរបស់នាង4_5អ្នកទៀត មុននឹងនាងចាប់កន្ត្រាក់ទាញខ្សែរ.កនឹងនាឡិកាដៃរបស់ថេយ៍យកមកគប់ចោលទៅក្នុងទឹក

ក្រោយពីរពួកនោះយកកម្លោះតូចដាក់ចូលទៅក្នុងឡានរួចហើយក៏បើកចេញទៅយ៉ាងលឿន ក្រោយពីរឡានខ្មៅនោះបើកចេញទៅផុតរៀងឆ្ងាយហើយនោះ ឡានរបស់កម្លោះតូចក៏ត្រូវផ្ទុះឆេះយ៉ាងហុចត្រលោម

"ហឹស...ការងារ រួចរាល់ហើយលោកប៉ា"មនុស្សស្រីដែរស្លៀកឈុតខ្មៅដោយមានពាក់របាំងមុខ នោះនិយាយប្រាប់តាមកាសដែរដាក់ជាប់នឹងត្រជៀកទាំងញញឹមចុងមាត់ សម្លឹងទៅមើលកម្លោះតូចដែរត្រូវនាងចាក់ខ្នោះដៃនឹងជើងជាប់ព្រមទាំងគ្របមុខនឹងក្រណាត់ខ្មៅទៀតផង

_______________

#ព្រឹកថ្ងៃថ្មី

ពន្លឺព្រះអាទិត្យរះជះចូលមកតាមបង្អួចយ៉ាងស្រស់ស្រាយ រាងក្រាសជុងហ្គុក ងើបចេញពីរគ្រែពុតខ្លួនទាំងអារម្មណ៍ស្រស់ស្រាយ

"ហឹស...មិនទាន់មកវិញទេហេស៎"នាយសើចនៅដើម.ក ទាំងហួសចិត្តនេះគ្រាន់តែទាស់ពាក្យសម្តីគ្នាតិចតួចសោះរកលេសបាត់ពីរភូមិគ្រឹះបានមួយយប់ទៀតហើយមែនទេ

"ល្អណាស់អោយតែបានចឹងរហូតទៅ"នាយសង្គឺតធ្មេញងុកក្បាលទាំងមួម៉ៅតិចៗនៅពេលដែរនាយបានខលទៅថេយ៍ហើយតែក៏ខលមិនចូល សង្ស័យតែបិទលេខនាយបាត់ហើយក៏មិនដឹង នេះកុំអាងថានាយស្រឡាញ់ចង់ធ្វើចរិកយ៉ាងមិចដាក់នាយក៏បានមែនទេ ហឹស...លើកនេះនាយសុំខឹងមែនទែនហើយ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Where stories live. Discover now