Part48/អ្នកបម្រើដាច់ថ្លៃ

1.2K 63 0
                                    

#ព្រឹកឡើង🌄

  ពន្លឺព្រះអាទិត្យរះមកពីទិសខាងកើតជះពន្លឺយ៉ាងស្រស់ស្អាតបូករួមជាមួយនឹងទឹកសន្សើមដែរធ្លាក់នាពេលព្រឹកប្រលឹម ដក់ជាប់នៅលើទងស្មៅនឹងស្លឹកឈើ វារឹតតែធ្វើអោយពេលព្រឹកប្រលឹមនេះកាន់តែស្រស់ស្រាយថែមមួយកម្រិតទៀត

ហ្វឹប~~ឈូរ~~

ដៃតូចទាញកន្រ្ទាក់ភួយក្រាសពីររាងកាយមាំតាមមកជាមួយនឹងទឹកមួយធុងជះមកចំៗនាយតែម្តងធ្វើអោយជុងហ្គុក ដែរកំពុងតែគេងលក់យ៉ាងសុខស្រួល មិនខ្ចីខ្វល់នឹងភ្ញាក់មកទទួលពន្លឺនាពេលព្រឹកយ៉ាងស្រស់ស្អាតអីនឹងគេនោះទេ ក៏ស្រាប់តែភ្ញាក់ងើបស្ទុះឡើងស្ទើតែបាក់.កទាំងមីងម៉ាំងព្រមទាំងស្រែកយ៉ាងស្លន់ស្លោ÷

"ហ៉ើយៗ...ផ្ទះលិចទឹកហើយៗ ជួយគ្នារើអីវ៉ាន់"ថេយ៍ ច្រត់ចង្កេះសម្លឹងមើលអាការៈស្លន់ស្លោរបស់ជុងហ្គុកទាំងក្រវីក្បាលហួសចិត្តនឹងនាយយ៉ាងខ្លាំង

"ហ៉ើយ..អោយវាល្មមៗបានហើយ គ្មានទឹកឯណាមកលិចដល់ផ្ទះនេះទេ"រាងតូចស្រែកកំហកឡើងធ្វើអោយជុងហ្គុកដែរកំពុងតែស្រែកឆ្លេឆ្លារស្លន់ស្លោឯនេះវិញស្ងាត់មាត់ជ្រាប លើកដៃអេះក្បាលសើចស្ញេញដាក់ថេយ៍ទាំងមិនសូវសម

"ហិ..ហិ..ជាថេយ៍ទេ"

"មែនគឺជាខ្ញុំហើយលោកក៏ល្មមក្រោកបានហើយ...ល្មមៗបានហើយទីនេះជាផ្ទះរបស់ខ្ញុំ អោយចេះក្រែងចិត្តរបស់ម្ចាស់ផ្ទះគេខ្លះផង"ថេយ៍និយាយឡើងទាំងមុខងាប់ យីមនុស្សស្អីចេះ
មកដេកផ្ទះគេហើយនៅដេកត្រម៉ក់ទៀតគ្មានខ្វល់ក្បាលម្ចាស់ផ្ទះគេសូប្បីអីបន្តិច

"ថេយ៍សើមបងអស់ហើយ មើលទៅនៀក"នាយនិយាយឡើងទាំងទឹកមុខង៉ក់ងរដាក់រាងតូច ព្រមទាំងយកដៃមកចង្អុលរាងកាយ so hot ដែរពោរពេញដោយសាច់ដុំកង់ៗ ធ្វើអោយថេយ៍ងាកមកចាប់អារម្មណ៍សម្លឹងតាមចង្អុលដៃនាយ ទើបធ្វើអោយថ្ពាល់ទាំងសងខាងចាប់ផ្តើមឡើងក្រហម បញ្ចេញកម្តៅមកភាយៗ

"ក្អឹក..ន..នេះៗឆាប់ៗពាក់ទៅហើយក៏ចេញពីរមុខផ្ទះរបស់ខ្ញុំជាបន្ទាន់"ថេយ៍លេបទឹកមាត់មួយក្អឹក មុននឹងនិយាយឡើងទាំងជាប់មាត់តតាត់ ហើយក៏បោះអាវយឺតពណ៌ខ្មៅធំមួយអោយទៅជុងហ្គុក រួចក៏លើកដៃទាំងសងខាងមកក្តោបថ្ពាល់លាក់ភាពអៀនព្រាន ខាំបបូរមាត់ប្រញ៉ាប់រត់ចូលទៅក្នុងផ្ទះវិញទាំងញ៉ាប់ជើងឆ្មេញ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Where stories live. Discover now