ពេលដែរកម្លោះតូចមកដល់ម៉ាតមួយកន្លែង ក៏សម្រាច់ចិត្តថាឈប់ឡានហើយក៏ដើរចូលទៅរកទឹកកាហ្វេផឹកនឹងរកទិញកន្សែងត្រជាក់បន្តិច ព្រោះស្មើនេះគឺព្រឹកម៉ោង7ជិត8ទៅហើយព្រោះផ្ទះលំហែកាយគេគឺនៅឆ្ងាយពីរក្រុងហើយណាមួយពេលយប់ចឹងគេមិនសូវបើកឡានលឿននោះទេ
"ហ៉ើយ...ដូចជារៀងស្រស់ស្រាយជាងមុនបន្តិច"ក្រោយពីរ
កម្លោះតូចឈរផ្អែកឡានជូតមុខហើយក៏ក្រេបកាហ្វេបានមួយក្អឹកទើបនិយាយដោយស្នាមញញឹមតែកំពុងតែឈរផ្អែកឡានក្រេបកាហ្វេដោយស្នាមញញឹម
សុខៗស្រាប់តែមានឡានសេរ៊ីទំនើបដែរមានស្លាកលេខដូចៗគ្នាប្រហែលជាប្រាំទៅប្រាំមួយគ្រឿង បើកមកឈប់ពាត់ជុំវិញឡានរបស់កម្លោះតូចថេហ្យុងជិត បន្តិចក្រោយមកក៏មានបុរសសង្ហារម្នាក់ដើរចុះពីរក្នុងឡានមក"នេះពួកលោកចង់យ៉ាងមិចជាមួយខ្ញុំ"កម្លោះតូចនិយាយទាំងមុខស្មើរ ទោះក្នុងចិត្តមានការភ្ញាក់ផ្អើលនឹងរឿងដែរកើតឡើងនៅពេលនេះបន្តិចពិតមែន តែក៏នៅតែអាចធ្វើអោយអារម្មណ៍ស្ងាប់នឹងទឹកមុខស្មើបានដដែលនឹង
"ខ្ញុំមិនចង់ធ្វើបាបអ្នកប្រុសទេ ចឹងហើយឆាប់ឡើងឡានទៅជាមួយខ្ញុំតាមសម្រួលទៅ" នាយនិយាយយ៉ាងសុភាពទៅកាន់ថេហ្យុង តែក៏បង្កប់ន័យគម្រាមទៅកាន់កម្លោះតូច ហើយនាយម្នាក់នេះក៏ត្រូវជាជំនិតរបស់ជុងហ្គុកដែរ នាយមានឈ្មោះថា ខេវីន ឬហៅថា វីន
"រឿងអីដែរខ្ញុំត្រូវស្តាប់តាមលោកនោះខ្ញុំមិនបានទៅប៉ះពាល់លោកនោះទេ ឆាប់អោយគ្នារបស់លោកថយឡានចេញវិញទៅខ្ញុំមានការប្រញ៉ប់ "កម្លោះតូចនិយាយទាំងចាប់ផ្តើមមួម៉ៅ រឿងអីត្រូវមកបញ្ជាគេនោះគ្មានផ្លូវអាចទៅរួចឡើយដែរគេព្រមស្តាប់បញ្ជាអ្នកណាដោយងាយៗនោះ
"អ្នកប្រុសថេហ្វាគឺមិនបានប៉ះពាល់ខ្ញុំទេតែអ្នកប្រុសបានទៅប៉ះពាល់ចៅហ្វាយរបស់ខ្ញុំទៅវិញទេ"វីននៅតែនិយាយដោយសម្លេងសុភាពដដែល
"...."កម្លោះតូចថេហ្យុងមិនតបព្រមទាំងភ្ញាក់ផ្អើលពេលដែរលឺឈ្មោះថេហ្វាដែរជាឈ្មោះបងប្អូនភ្លោះរបស់ខ្លួន តែក៏ប្រឹងសម្រួលអាម្មណ៍ធ្វើធម្មតាវិញ
VOCÊ ESTÁ LENDO
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Conto"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...