ទីបំផុតក៏ដល់ថ្ងៃកម្មវិធីដេញថ្លៃគ្រឿងពេជ្រល្មម រាងក្រាសសង្ហារ របស់ជុងហ្គុកក្នុងឈុតអាវធំពណ៌ខ្មៅមួយតួរខ្លួនមើលមកពីជ្រុងណាក៏ឃើញសង្ហារនឹងមានអំណាចដែរ
នាយដើរចុះមកពីរកាំជណ្តើរម្តងមួយកាំៗ យ៉ាងអំណាចជាមួយទឹកមុខមាំនឹងកែវភ្នែកស្រស់ស្អាតថ្លាដូចពេជ្រតែបង្កប់ភាពកំណាចយ៉ាងឃោឃៅ
"ចៅហ្វាយ...ឡានត្រៀមរួចរាល់ហើយ ទាន" ខេវីនកម្លោះសង្ហារមិនអន់ជាងចៅហ្វាយ ដើរចូលមកនិយាយទាំងអោនលំទោន
"អឹម...បើដេញថ្លៃមិនបានប្លន់យកតែម្តងទៅ" ជុងហ្គុកនិយាយជាមួយមនុស្សជំនិតហើយក៏ដើរឡើងឡានដែរមានកូនចៅម្នាក់ទៀតចាំបើកទ្វារអោយរួចជាស្រាច
ឡានស្ព័រពណ៌ខ្មៅប្រហែលជា10គ្រឿងដែរមានស្លាកលេខដូចគ្នាទាំងអស់ បើកចេញពីរភូមិគ្រឹះចនព្រមគ្នាដោយឡានជុងហ្គុកជិះគឺនៅចំកណ្តាលគេ
មិនយូរប៉ុន្មានឡានរបស់ត្រកូលចន ក៏បើកមកឈប់នៅពីរមុខសណ្ឋារគារដែរល្បីឈ្មោះជាងគេនៅទីក្រុងកម្ពស់ដល់ទៅ100ជាន់ឯនោះ ជុងហ្គុកចុះមកពីរក្នុងឡានយ៉ាងអំណាចដោយមានកូនចៅនឹងមនុស្សជំនិតឈរពីរក្រោយខ្នងប្រហែលជាង10នាក់ទាំងនាយ
"សុំលិខិតអញ្ជើញ បាទ"មេក្រុមអង្គរក្សដែរឈរចាំការពារសុវត្ថិភាពភ្ញៀវគ្រប់រូបដែរចូលរួមនិយាយឡើងពេលដែរជុង
ហ្គុកដើរមកដល់"គឺនេះ"ខេវីនចូលខ្លួនហុចលិខិតអញ្ជើញអោយមេក្រុមអង្គរក្ស
"អ៎រ...សូមអញ្ជើញ ចូលខាងក្នុងលោកចន"នាយមេក្រុមអង្គរក្សនិយាយព្រមទាំងអោនគោរពជុងហ្គុកម្តងទៀតព្រមទាំងលើដៃអញ្ជើញ
ជុងហ្គុកនិងកូនចៅក៏ចូលទៅខាងក្នុងឯកូនចៅនាយសល់ប៉ុន្មានគឺចាំការពារនាយពីរចម្ងាយ រាងសង្ហារទាំងកូនចៅនឹងចៅហ្វាយឡើងជណ្តើរយន្តប្រអប់មកដល់ជាន់ទី99គឺជាន់ដែររៀបចំកម្មវិធី
ចូលមកដល់ស្រីៗពួកកូនអ្នកមាននឹងជំទាវៗគឺនាំគ្នាងាកភ្នែកតាមមើលជុងហ្គុកគ្រប់គ្នាព្រោះតែនាយមិនសូវចូលរួមកម្មវិធីក្នុងសង្គមប៉ុន្មានទេ
YOU ARE READING
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Short Story"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...