Part 9/យាយមុខក្រាស

2K 154 10
                                    

# ភូមិគ្រឹះចន(ពេលល្ងាច)

រាងក្រាសមាំរបស់ជុងហ្គុកដើរចូលមកក្នុងភូមិគ្រឹះអមជាមួយដៃដែរអោបចង្កេះស្រីស្រស់តែរូបចូលមកជាមួយគ្នានឹងមានកូនចៅម្នាក់កាន់វ៉ាលីដាក់ខោអាវរបស់នាងមកតាមក្រោយ ក្រោមខ្សែរភ្នែកសម្លឹងដោយការងឿយឆ្ងល់របស់អ្នកបម្រើគ្រប់គ្នា

"រៀបចំបន្ទប់អោយអ្នកនាងដារីន រួចហើយឬនៅ"ជុងហ្គុកអង្គុយចុះនៅលើសាឡុងដោយមានដារីនៅអង្គុយក្បែរនោះ

"ចា៎...រួចរាល់ហើយលោកប្រុស"ស្រីបម្រើម្នាក់និយាយឡើង

"យកអីវ៉ាន់របស់អ្នកនាងដារីនយកទៅ រៀបចំដាក់ក្នុងបន្ទប់ទៅ"នាយនិយាយដោយសម្លេងមាំ ទើបអ្នកបម្រើអោនគោរពតាមបញ្ជាហើយទើបទៅយកវ៉ាលីពីរដៃអង្គរក្សយកទៅរៀបចំទុកដាក់អោយតាមបញ្ជារបស់ចៅហ្វាយនាយ

❣❣Skip❣❣

#គ្រួសារឃាតករកំពូលកូរ

"រួចរាល់ឬនៅប៉ាតូច"កម្លោះតូចថេហ្យុង អង្គុយលើក្បាលសាឡុងកំពុងតែញុំាមីពេញមាត់សួរទៅអ្នកជាប៉ាតូច

"ជិតហើយៗ អ៎រមែនហើយរឿងដែរកូនអោយប៉ាតូចស៉ើបនោះគឺបានផលហើយ"jinនិយាយទាំងផ្តោតភ្នែកមើលទៅកញ្ចាក់កុំព្យូទ័រ

"ប៉ាតូចនិយាយមក...អ៉ើស"កម្លោះតូចនិយាយហើយក៏គាស់កូកាផឹកមួយក្អឹក ហើយនៅឆ្លៀតភើមួយទៀតផងអត់មានជំពាក់អ្នកណាមួយរយ

"អឺម...គីម ថេហ្វា អីឡូវគឺមានឈ្មោះថាយ៉ុង ថេហ្វា គឺជាកូនចិញ្ចឹមរបស់យ៉ុង ជូន ឯចន ជុងហ្គុកគឺត្រូវជាក្មួយសាច់ឆ្ងាយរបស់យ៉ុង ជូន ហើយចន ជុងហ្គុក ក៏ស្រឡាញ់ថេហ្វា តែថេហ្វាមានសង្សារម្នាក់ទៅហើយ តែជុងហ្គុកមិនដឹងទេ ឯយ៉ុងជូន ក៏ធ្លាប់ជួលក្រុមពួកយើងអោយសម្លាប់ជុងហ្គុកដែរ តែដោយសារលុយមិនដល់ទើបពួកយើងមិនធ្វើអោយ អីឡូវប៉ា
កូនចិញ្ចឹមរបស់ពួកគេគេចខ្លួនទៅរស់នៅឯប្រទេសជប៉ុនហើយដោយសារតែលួចរូបមន្តផលិតអាវុធរបស់ជុងហ្គុកមិនបានហើយខ្លាចជុងហ្គុកមកសម្លាប់ពួកគេពីនាក់វិញ"jinរៀបរាប់ប្រាប់កម្លោះតូចយ៉ាងហូរហែរ

"គិតខុសហើយចឹង"កម្លោះតូចក្រោយពីរស្តាប់ប៉ាតូចរបស់ខ្លួនប្រាប់រួច ក៏បន្លឺសម្លេងនិយាយតិចៗម្នាក់ឯង

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Onde histórias criam vida. Descubra agora