Part5/សុំទោស daddy

2.4K 170 0
                                    

ងាកមកមើលរាងក្រាសជុងហ្គុកឯនេះវិញ គ្រាន់តែមកដល់ភូមិគ្រឹះរបស់ខ្លួនវិញឡានឈប់មិនទាន់ស្រួលបួលផង
នាយក៏ប្រញ៉ាប់បើកទ្វារឡានចុះតែម្តង មិនចាំអោយវីនមកបើកអោយទាន់នោះទេ បោះជំហានឡើងជណ្តើរទៅបន្ទប់របស់ខ្លួនដោយញញឹមចុងម៉ាត់ ក្នុងចិត្តគិតថានឹងទៅដល់នឹងផ្តល់មេរៀនអោយក្មេងម្នាក់នេះខ្លាចនាយម្តង តែពេលដែរបើកទ្វារចូលទៅក៏ធ្វើអោយនាយចងចិញ្ចើមមួម៉ៅភ្លាមៗតែម្តង

ក៏ព្រោះតែនៅក្នុងបន្ទប់គេងរបស់នាយគឺស្ងាត់ជ្រាបព្រមទាំងមានខ្នោះដៃដែរជាប់នឹងច្រវ៉ាក់ ធ្លាក់នៅលើកម្រាលទៀតផង

"អាវីន...ឯណាមនុស្ស"នាយស្រែកសួរទៅជំនិតដោយសម្លេងខ្លាំងៗ ធ្វើអោយនាយវីនចាប់ផ្តើមភ័យខ្លួនភ្លាម

"ចៅហ្វាយ...មានសំបុត្រទុកអោយ ទាន"វីនក្រោយពេលដែរដើរឆែកពេញទាំងក្នុងបន្ទប់រួចហើយក៏ឃើញសំបុត្រដែរបិតជាប់លើតុ ក៏ប្រញ៉ប់មកយកអោយចៅហ្វាយខ្លួនដែរកំពុងតែអង្គុយក្តៅចិត្តនៅលើពូកភ្លាម

"ឯណា..."នាយនិយាយហើយក៏ទាញសំបុត្រពីរដៃមនុស្សជំនិតមកអានមើល

         👉ពាក្យនៅក្នុងសំបុត្រ👈
  "Daddy....អោយកូនសុំទោសផងដែរកូនលួចរត់ចេញទៅមិនបានប្រាប់Daddyដោយ ផ្ទាល់ម៉ាត់តែមកពីរកូនមាន
ការប្រញ៉ប់ពេក ចឹងហើយមានតែសរសេរសំបុត្រទុកអោយបែបនេះ ចឹងហើយDaddyកុំខឹងកូនអីណា៎ស្អែកទៅខានស្អែកកូននឹងត្រឡប់មកវិញហើយ Daddyកុំបារម្ភអី
....បាយ បាយDaddyសំណប់ចិត្តកូន"

                 (ចប់សំបុត្រ)

"ហឹស...ដេឌី...កូន?"ក្រោយពីរនាយអានសំបុត្រចប់ភ្លាមក៏លេចចេញស្នាមញញឹមចេញមកដោយមិនដឹងខ្លួន

"ចៅហ្វាយ...នេះចៅហ្វាយញញឹមអីនឹង ហើយក្នុងសំបុត្រអ្នកប្រុសថេហ្វាសរសេរថាមិចខ្លះ" វីនសួរទាំងឆ្ងល់

"គ្មានស្អីទេ...មានការអីក៏ទៅធ្វើចុះ"នាយនិយាយហើយក៏យកសំបុត្រទៅទុកក្នុងថតតុហើយក៏ទាញកន្សែងដើរចូលទៅបន្ទប់ទឹកធ្វើមិនដឹង

"បាទ...ចៅហ្វាយ"វីននិយាយហើយក៏ចេញទៅវិញដោយមិនភ្លេចបិតទ្វារបន្ទប់ដោយស្រួលបួលវិញ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Opowieści tętniące życiem. Odkryj je teraz