Part10/ វាជាការប្រមាថដ៏ធំ

2K 158 12
                                    

កុប~កុប~កុប

សម្លេងកែងស្បែកជើងរឹងប៉ះនឹងការ៉ូ ដំណើរដើរឡើងជឿជាក់របស់រាងតូចមានរហ្ថស្សនាម ថាស្រមោលខ្មោច ដើរចូលមកក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់គោលដៅដែរត្រូវចាត់ការនៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្គៃទាំងមុខញញឹម

"ហេឡូ....ស្រួលខ្លាំងទេលោកយ៉ុង"រាងតូចនិយាយព្រមទាំងតម្រងកាំភ្លើងចំកណ្តាលក្បាលរបស់លោកយ៉ុងដែរកំពុងតែហាត់ប្រានជាមួយមនុស្សស្រីក្មេងស្រស់ស្អាតម្នាក់នៅលើគ្រែ

"អាយ៎...តើលោកជាអ្នកណាគេ ហឹក..ហឹក..កុំធ្វើបាបខ្ញុំអីខ្ញុំធ្វើក៏ព្រោះតែជីវភាពដែរ"នាងតូចភ្ញាក់អោយព្រើតទាញភួយមកដណ្តប់គ្រោបជិតត្រឹម.ក លើកដៃសំពះរាងតូចឡើងញ័រ

"អែងៗ...ឯណាពួកអង្គរក្ស បាត់ក្បាលទៅណាអស់ហើយឆាប់មកចាប់អាចង្រៃនេះចេញទៅ អ្នកមប្រើៗនៅឯណា"លោកយ៉ុងវ័យចំណាស់ស្រែកហៅគេហៅអែង ឡើងខ្ទល់បន្ទាប់តែបែរជាធ្វើអោយរាងតូចសើចទៅវិញ

"ហឹស..ហឹស...ហ៉ើយ ឈប់ស្រែកទៅគ្មានអ្នកណាជួយអែងបានទេ ព្រោះពួកគេស្លាប់អស់ហើយ បានហើយមោះអស់ពេលឡើងឋានសួគ៌ ហើយដល់ពេលចុះនរកម្តងហើយ"

"អែងកុំសង្ឃឹម....(ផាំង)...អា៎~~"លោកយ៉ុងនិយាយព្រមទាំងរកស្ទុះមកដណ្តើមកាំភ្លើងតែក៏ត្រូវរាងតូចបាញ់ចំដៃមួយគ្រាប់បានមុនបាត់ទៅហើយ

"នេះនាងយកទៅហើយបិទមាត់អោយជិតបើចង់នៅរស់ដល់ចាស់"រាងតូចស្រមោលខ្មោច និយាយព្រមទាំងបោះលុយមួយរយដុល្លាអោយនាងតូចមួយដុំធំ

"ចា៎ៗ...អស់គុណហើយអ្នកប្រុស ខ្ញុំសន្យាថាមិននិយាយអ្វីទេ"នាងទាញភួយមករុំខ្លួនហើយព្រមទាំងប្រមូលសម្លៀកបំពាក់នាងរួចមុននឹងយកលុយព្រមទាំងអោនក្បាលអរគុណរាងតូចឡើងញ៉ាប់មាត់ រួចក៏រត់ទៅបាត់ ព្រោះរាងតូចមិនចង់សម្លាប់នាងទេ

"នាង...នាងចង្រៃនាងអែង ចង់រត់ចោលយើងផងហេស៎"
លោកយ៉ុងនិយាយព្រមទាំងស្ទុះមកចាប់នាងតូចតែក៏

ផាំង💥~~

"អា៎...អូយ៎...អ្នកណាជាអ្នកជួលពួកអែងអោយមក"មួយគ្រាប់ចំភ្លៅ ធ្វើអោយលោកយ៉ុងស្រែកព្រមទាំងនិយាយយ៉ាងឈឺចាប់

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Место, где живут истории. Откройте их для себя