#មួយអាទិត្យក្រោយមក
ពិធីមង្គលការមួយយ៉ាងធំបានប្រារព្ធឡើងនៅក្បែរមាត់ស្ទឹង កៅអីពណ៌សរជាច្រើន បានដាក់ដំរៀបជួរគ្នាដើម្បីអោយភ្ញៀវកិត្តិយសដែរបានចូលរួមអង្គុយ តុអាហារបុហ្វេរៀបជាជួរៗដែរនៅមិនឆ្ងាយពីរទីនេះប៉ុន្មាន មាននំនឹងអាហារគ្រប់មុខអោយភ្ញៀវជ្រើសរើពិសាតាមចំណូលចិត្ត
"ពិតជាភ័យណាស់"ជុងហ្គុកបន្លឺឡើងតិចៗទាំងមានអារម្មណ៍ភ័យអរៗ មិចមិនដឹងទេនេះ
"ភ័យស្អីត្រង់អែងស៊ីប្អូនយើងឡើងមានកូនមិចអែងមិនភ័យខ្លះផង"ពាក្យសម្តីជុងហ្គុកគេចមិនផុតពីរត្រជៀកវៃរបស់នាយកម្លោះមេក្រុម អ្នកsingle នោះទេទើបរាងខ្ពស់ស្រដីឡើងទាំងឌឺដងដាក់ជុងហ្គុកវិញ
"គ្មានទាក់ទងអ្នកអត់លិតដូចហ្យុងនោះទេ"ជុងហ្គុកតបទៅវិញខ្សឹបៗ ខក្ខណៈកំពុងតែឈរចាំពេលវេលាល្អដែរត្រូវនាំកូនក្រមុំមកលើវេតិការ
"ហឺស...អញ"រាងខ្ពស់ហ៊ូសុកបង្ហើបសម្លេងតាមជើងធ្មេញទាំងមួម៉ៅ អីតិចតាំងមកដៀមដាមរឿងនាយអត់លិតគ្មានគូរនឹងគេនេះហើយ ពិតជាឈឺចាប់ណាស់
"ថ្ងៃនេះកូនពិតជាស្រស់ស្អាតមែន"ជីននិយាយឡើងទាំងរលីងលោងទឹកភ្នែក រភើបណាស់មិននឹកស្មានថាភ្និចបើកៗកន្លងអស់ទៅជាច្រើនឆ្នាំបែបនេះសោះ កូនក្មេងតូចញិបដែរខ្លួនបានចញ្ចឹមបីថ្នាក់ថ្នមតាំងពីរតូច ពេលនេះធំពេញរូបពេញរាងអាចរៀបការមានគ្រួសារតូចមួយពិតប្រាកដនឹងគេហើយ
"ហិៗ...ប៉ាតូចក៏ស្រស់ស្អាតណាស់ដែរថ្ងៃនេះ"ថេយ៍សើចទាំងអៀនមុននឹងនិយាយសរសើរពីរសម្រស់របស់ប៉ាតូច មើលចុះតាំងពីរក្មេងមកសម្រស់គាត់យ៉ាងមិចគឺនៅតែដដែលមិនប្តូរទៅណាសោះហើយ
"ចេះតែថាហើយកូន អីឡូវនេះប៉ាតូចចាស់ហើយមិចនឹងអាចនៅស្អាតទៀតទៅហ៎ ប្រៀបមិនបាននឹងកូននោះទេ"ជីននិយាយព្រមទាំងសម្លឹងមើលទៅក្នុងកញ្ចក់ ពេលនេះពួកគេកំពុងតែនៅក្នុងតង់ដែរសង់ឡើងសម្រាប់អោយកូនក្រមុំតុបតែងខ្លួនវាមានទំហំធំអាចផ្លាស់ប្តូរខោអាវបានយ៉ាងសប្បាយមិនចង្អៀតទើសក្បាលនោះទេ
YOU ARE READING
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Short Story"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...