Part31/ គម្រោងលួងចិត្តបរាជ័យ..

1.2K 111 5
                                    

#ព្រឹកថ្ងៃថ្មី

កាត់មកព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យរះបំភ្លឺផ្ទៃមេឃយ៉ាងស្រស់ស្អាត ហើយថ្ងៃនេះអាចថាជាថ្ងៃដ៏ពិសេសនឹងស្រស់បំព្រង ក៏ព្រោះតែ កម្លោះតូចថេហ្យុងយើងគឺជាអ្នកចូលផ្ទះបាយធ្វើម្ហូបអោយរាងក្រាសញុំាដោយផ្ទាល់នោះអី គោលបំណាងគឺតាមលួងនាយអោយបាត់ខឹងនឹងខ្លួនវិញនោះអី

"ហិ..ហិ...ហើយៗ ទៅដាស់daddyសិន"ថេយ៍និយាយព្រមទាំងញញឹមជ្រតចង្កេះមើលមុខម្ហូបដែរខ្លួនបានធ្វើហើយពីរបីមុខដែរបានដួសរៀបដាក់ចានហើយរួចជាស្រេចនោះ

"អ៎េ..បង ជួយនាំគ្នាលើកម្ហូបទៅរៀបចំដាក់តុអាហារផង ខ្ញុំទៅដាស់daddyមួយភ្លេត"ថេយ៍ងាកមុខមកប្រាប់អ្នកបម្រើម្នាក់ដែរឈរក្បែរនោះទាំងញញឹម ធ្វើអោយនាងចម្លែកចិត្តជាខ្លាំង

"ចាស៎..."ក្រោយពីរលឺនាងឆ្លើយរួចហើយ ថេយ៍ក៏ដោះអាវអៀមដែរការពារប្រលាក់ចេញមុននឹងរត់ត្រុយឡើងទៅលើដើម្បីទៅដាស់រាងក្រាស ឯស្រីស្រស់ដែរពួនចាំមើលកម្លោះតូចនៅក្រោយសរសរផ្ទះបាយនោះវិញក្រោយឃើញថេយ៍ដើរចេញហើយនោះក៏ប្រញ៉ាប់ រៀបរឹករៀបពារដើរកាច់រាងចូលមក

"ន៎ែ...នាងម៉ែយើងហៅនាងអោយទៅជួយលើករបស់នៅខាងក្រោយបន្តិច"វ៉ាន់សា និយាយឡើងទាំងវៃរឹក

"មិនទំនេរទេ អ្នកប្រុសប្រើអោយខ្ញុំលើកម្ហូបទៅរៀបចំដាក់លើតុអាហារត្រៀមអោយចៅហ្វាយពិសាហើយ"នាងតបទៅវ៉ាន់សាវិញទាំងរកលើកម្ហូបដើរចេញទៅ

"ន៎ែ..នាងហ៊ានមិនស្តាប់យើងនិយាយមែនប្រយ័ត្នយើងប្រាប់អោយចៅហ្វាយ ដេញក្បាលចេញទៅ"វ៉ាន់សារត់ចូលមកពាំមុខស្រីបម្រើម្នាក់នោះហើយនិយាយគម្រាមឡើងមក

"ទុកនឹងទៅ ចាំយើងជួយលើកទៅរៀបចំអោយក៏បានដែរ"ដោយអស់ជម្រើសនឹងខ្ជិលមានរឿងជាមួយនឹងកូនស្រីអ៊ុំមេផ្ទះផងនោះ នាងក៏សុខចិត្តដាក់ម្ហូបចុះវិញហើយក៏ដើរចេញទៅក្រោយទាំងទឹកមុខជ្រេញនឹងចរឹករបស់វ៉ាន់សា

"ហឹស...ចង់ធ្វើម្ហូបយកចិត្តចៅហ្វាយផងហេស៎ នេះន៎ែ..
ថែមៗ..ហឹស..ហឹស..អោយវារឹតតែឆ្ងាញ់"ក្រោយពីរស្រីបម្រើម្នាក់នោះ ដើរចេញហើយវ៉ាន់សានាងក៏យកទឹកត្រីមកចាក់ចូលចានម្ហូបគ្រាន់ចានទាំងអស់ ហើយក៏លើកចំលើកម្ហូបដាក់នៅលើតុអាហារទាំងពេបមាត់ពេប.ក

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Donde viven las historias. Descúbrelo ahora