#មន្ទីពេទ្យ
ថេយ៍ត្រូវបានពួកក្រុមគ្រូពេទ្យរុញបញ្ជូនចូលបន្ទប់ICUយ៉ាងប្រញ៉ាប់ តាមដោយរាងក្រាសណាមជូនចូលទៅតាមដែរព្រោះតែពួកគ្រូពេទ្យឃាត់នាយអោយនៅក្រៅមិនជាប់នោះទេ
"ឆាប់ធ្វើចលនាបេះដូងសិនទៅ ដង្ហើមអ្នកជំងឺខ្សោយណាស់ប្រញ៉ាប់យកអុកស៊ីសែនមកភ្លាម"លោកគ្រូពេទ្យធំនិយាយឡើង ដោយមានណាមជូនពាក់អាវការពារមេរោគឈរសម្លឹងមើលពួកគាត់គ្រប់ជំហ៊ាន
"សម្ពាតឈាមធ្លាក់ចុះ ខ្លាំងណាស់ឆាប់ធ្វើការបញ្ជូលឈាមជាបន្ទាន់យកឈាមអ្នកជំងឺទៅពិនិត្យសិនទៅ ត្រូវតែប្រញ៉ាប់បន្តិច"ដុកទ័រស្រីម្នាក់ទៀតនិយាយឡើង
"ធ្វើយ៉ាងណាត្រូវតែជួយកូនប្រុសរបស់យើងអោយបានបើមិនចឹងទេមន្ទីពេទ្យមួយនេះនឹងរលាយជាមិនខាតទេ"ណាមជូនស្រែកសម្លុតឡើង ធ្វើអោយគ្រូពេទ្យម្នាក់ៗភ័យឡើងញ័រ តែក៏ខំប្រឹងពង្រឹងស្មារតីអោយនឹងនរមុននឹងតបទៅនាយវិញយ៉ាងសុភាព
"បាទ/ចាស៎....ពួកខ្ញុំនឹងខំប្រឹងអោយអស់ពីរកម្លាំងកាយចិត្ត សូមលោកចិត្តត្រជាក់បន្តិចទៅ"មើលមុខម្នាក់នេះចុះពាក់ស្រោមមុខប៉ិននឹងហើយនៅតែមុខមាំគួរអោយខ្លាចទៀត
"ទេសចេញមកហើយ អ្នកជំងឺមានប្រភេទឈាម ABតែពេលនេះឈាមប្រភេទបែបនេះអស់ទៅហើយដុកទ័រ"គិលានុបដ្ឋាយិកាដែរជាជំនួយការរបស់ដុកទ័រនិយាយឡើងទាំងមុខភ័យៗ
ក្រាក~~~
"យកខ្ញុំចុះ...ខ្ញុំមានឈាមប្រភេទនេះ"ថេហ្វា បើកទ្វារដើរចូលមកទាំងមុខមាំ ព្យាយាមមិនអោយខ្លួនភ័យដោយសារឃើញឈាមទៀតនោះទេ
"ចាស៎...សូមមកតាមខ្ញុំ"ដុកទ័រស្រីនិយាយឡើងមុននឹងនាំថេហ្វាទៅបន្ទប់សម្រាប់បូមឈាមនឹងពិនិត្យសុខភាពសិន
ចាយពេលអត់15នាទី ដុកទ័រស្រីក៏ដើរចេញមកវិញទាំងទឹកមុខស្រពោន មុននឹងពោលឡើង÷
"សុំទោសគ្រូពេទ្យមិនអាចបូមឈាមរបស់អ្នកប្រុសបានទេ ព្រោះអីឡូវអ្នកប្រុសកំពុងតែមានផ្ទៃពោះ ជាងបីសប្តាហ៍ទៅហើយ"ដុកទ័រស្រីនិយាយឡើង ធ្វើអោយថេហ្វាហាក់រំភើបបន្តិចនឹងចង់យំបន្តិចព្រោះតែមិនអាចជួយអ្វីប្អូនប្រុសបាន
ESTÁS LEYENDO
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Historia Corta"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...