#មួយអាទិត្យក្រោយមក
មួយអាទិត្យកន្លងផុតទៅ កម្លោះតូចដែរបើកឡានរត់ចេញពីរភូមិគ្រឹះរបស់ជុងហ្គុកក្រោយពីរត្រូវទះមួយកំភ្លៀងនោះ គឺមកពួនសង្ងំកើតទុក្ខនៅនឹងផ្ទះរបស់ខ្លួន ការងារក៏មិនព្រមទទួលគឺគិតតែពីផឹកស្រាជក់បារីបាយក៏មិនសូវញុំាសូប្បីតែទឹកក៏មិនចង់ងុចដែរធ្វើអោយជីននឹងអ្នកគ្រប់គ្នាបារម្ភពីកម្លោះតូចយ៉ាងខ្លាំង
"ថេយ៍...ហា៎...កូនញុំាបាយបន្តិចទៅ កុំគិតតែពីផឹកស្រាចឹងអីមិនល្អចំពោះសុខភាពទេ"ជីននិយាយព្រមទាំងលើកបាយនឹងម្ហូបដែរកម្លោះតូចចូលចិត្តញុំាពីរបីមុខមកជាមួយ កម្លោះតូចមិនមាត់ក៏ដើរទៅអង្គុយនៅលើសាឡុងទាញថាសដាក់អាហារដែរជីនដាក់លើតុយកមកញុំា
"ល្អណាស់កូន...តើកូនពិបាកចិត្តរឿងអីហា៎ មិចក៏ធ្វើបាបខ្លួនអែងដល់ថ្នាក់នេះចឹង"ជីនចូលទៅនិយាយលួងលោមព្រមទាំងអង្អែលក្បាលរបស់កម្លោះតូច
"ហឹក...ហឹក...ប៉ាតូច..ហា..អាតាកញ្ចាស់ចន ជុងហ្គុកវាទះកំភ្លៀងខ្ញុំ"កម្លោះតូចនិយាយទាំងពេបមាត់យំបាយឡើងពេញមាត់
"ហើយអែងក៏មកសង្ងំផឹកស្រាជក់បារី ធ្វើខ្លួនអែងធ្លាក់ដល់សភាពយ៉ាប់បែបនេះ មែនទេហា៎អាស្វា"ជីមីននិយាយព្រមទាំងដើរចូលមកដោយមានកាន់សូកូឡាមួយប្រអប់
"កាតុញ...អែងមកជាន់យើងថែមមែនទេហា៎"កម្លោះតូចរឹតតែពេបថែមទៀត
"តើកូនស្រឡាញ់ចន ជុងហ្គុកមែនទេ"ជីនសួរឡើងទាំង
សង្គេតទឹកមុខកម្លោះតូច"គឺអត់ដឹងទេ តែវាទះខ្ញុំ ហឹក ហឹក ហឺ"អ្នកណាមិនដឹងទេ តែសម្រាប់រាងតូចដែរតែងតែទទួលភាពកក់ក្តៅនឹងការយកចិត្តទុកដាក់ ពីលោកប៉ាគេទាំងពីរ សម្រាប់មួយកំភ្លៀងគឺវាមិនធ្វើអោយកម្លោះតូចឈឺសាច់ច្រើនថ្ងៃម្លឹងទេគឺវាអន់ជាងការវឹកហាត់ច្រើនណាស់ តែកម្លោះតូចគឺឈឺចិត្តច្រើនជាងព្រោះមិនដែរមានអ្នកណាហ៊ានធ្វើបែបនេះដាក់ខ្លួនឡើយ តែសម្រាប់មួយកំភ្លៀងពីរជុងហ្គុកថ្ងៃនោះ វាគឺជាការប្រមាថដ៏ធំបំផុតសម្រាប់កម្លោះតូច
"បើចឹងអែងគួរតែរឹងមាំឡើង ហ៎..សុីទៅសូកូឡាយើងខំទិញមកពីរជប៉ុនផងណា៎ មែនហើយ លឺថាស្អែកវាជាថ្ងៃខួបកំណើតរបស់ជុងហ្គុកផងណា៎....តើអែងមិនគិតជូនកាដូអ្វីប៉ុនញាក់អារម្មណ៍គេបន្តិចទេអី"
BẠN ĐANG ĐỌC
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Truyện Ngắn"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...