Part49/ស្អីថើបៗទៅចាំបាច់បឺត

1.2K 74 0
                                    

ពេលល្ងាចឡើងថេយ៍នឹងកូនៗក៏ត្រឡប់មកផ្ទះវិញ ចំណែកឯជុងហ្គុកនាយក៏បានធ្វើអាអាហារត្រៀមទុករួចជាស្រេចសម្រាប់អ្នកទាំងបី អាហារធ្វើរួចហើយលើកមកដាក់រៀបចំទុកនៅលើតុគ្របរួចជាស្រេចតែមិនដឹងរសជាតិអាហារញុំាកើតឬក៏អត់នោះទេ

ក្រាក~~

សម្លេងបើកទ្វារ ធ្វើអោយជុងហ្គុកប្រញ៉ាប់រត់មកទទួលវត្តមានម្ចាស់ផ្ទះតូចនឹងលោកម្ចាស់កូនៗកំពូលខូចភ្លាម

"អូនទៅណាបាត់ឡើងយូរដឹងទេថាបងនឹកអើយសែននឹកៗ"រាងក្រាសពោលឡើងដោយសម្លេងត្រទន់ ភ្ជាប់ជាមួយស្នាមញញឹមផ្អែមល្ហែម តែកុំងាកមកមើលមុខលោកម្ចាស់កូនកំពូលខូចពីរអ្នកនេះវិញជ្រេញអើយសែនជ្រេញ

"ហឹស...សម្តីប្រុសព្រាន"នាងល្អិតខ្ជូប៊ីបន្លឺឡើងហី😒មុននឹងឡើងទៅបន្ទប់របស់នាងងូចទឹកសម្អាតខ្លួនចេញព្រោះរៀនហត់បែកញើសពេញមួយថ្ងៃហើយ

"ជ្រេញ"មួយម៉ាត់យ៉ាងខ្លីចេញពីរក្រអូមមាត់របស់អាច្រម៉ក់ខ្ជូប៊ីន មុននឹងដើរចេញទៅខាងលើបាត់

"ហឹស..ហឹស..អូនបង្រៀនកូនៗបានល្អណាស់ណ៎"ជុងហ្គុកស្ពឹកមុខសើចលែងសមមុននឹងនិយាយឡើងទាំងអាក់អួល

"យ៉ាងមិច"ថេយ៍តបក្បក់ទៅវិញទាំងមុខងាប់ មុននឹងឡើងទៅលើងូតទឹកចេញ

"កុំតែអត់ដល់វេនបងវិញអោយសោះ ចាប់ស៊ីមិនអោយសល់ឆ្អឹងតែម្តង យ៉ើស...ខ្មឺតទាំងកូនខ្មឺតទាំងម៉ែ"ជុងហ្គុកពោលឡើងទាំងមុខញញឹមចុងមាត់លាក់គំនុំមួយនេះទុកក្នុងពោះសិន😏

ក្រោយពីររង់ចាំអស់15នាទីទាំងមេខ្លានឹងកូនខ្លាក៏ដើរចុះមកតំណាលគ្នាសម្តៅមកតុបាយយ៉ាងមានអំណាច

"ដួសបាយ"ពីរម៉ាត់យ៉ាងខ្លីរបស់ថេយ៍ធ្វើអោយជុងហ្គុកប្រញ៉ាប់ងើបទៅដួចបាយ ដាក់ចានអោយម្តងម្នាក់ៗទាំងមុខក្រញ៉ូវមាត់រអ៊ូជីបអូចៗស្តាប់លឺតែខ្លួនអែង

"មាត់លោកកើតអ្វីមែនទេ"ខ្ជូប៊ីសួរឡើងរបៀបចង់ឌឺនាយ

"គ្មានទេ...ហឹសៗមានកើតអីឯណា"នាយប្រញ៉ាប់ឆ្លើយប្រកែកឡើងទាំងសើចបន្លប់ព្រោះតែងាកទៅឃើញក្រសែរភ្នែកមេខ្លាកំពុងតែសម្លឹងមើលមកនាយ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Donde viven las historias. Descúbrelo ahora