ងាកមកមើលគូរឯខាងប្រទេសជប៉ុននេះវិញពេល ពាក់មុខយក្សដាក់គ្នាសឹងតែរាល់ថ្ងៃទៅហើយ ដោយរាងតូចជាមនុស្សកាចឆ្នាស់ ឯរាងក្រាសក៏ជាមនុស្សចង់ឈ្នះព្រោះតែចង់កាច់បំបាក់អាចរិករឹងទទឹងរបស់អ្នកជាសង្សារនោះហើយ
"កើតអ្វីទៀតហើយមិចក៏មិនព្រមញុំាបាយ"រាងក្រាសសួរទៅថេហ្វាដែរកំពុងតែអង្គុយអោបដៃសម្លក់មុខនាយ
"......."ស្ងាត់រាងតូចមិនខ្ចីតបនោះទេគិតតែពីរអង្គុយសម្លក់មុខនាយដូចជាចង់ចាប់ហែកទាំងរស់នៅនឹងឯង
"សួរមិចក៏មិនឆ្លើយហាស៎....កើតគរហើយមែនហ្វា មិចក៏អូនរឹងទទឹងនឹងបងយ៉ាងនេះ"នាយកម្លោះនិយាយដម្លើងសម្លេងអោយខ្លាំងជាងមុនព្រមទាំងធ្វើទឹកមុខកាចៗដាក់រាងតូច
ផាំង~~
"ហឹក..ហ៉ើយ...តើអ្នកណាទៅមានអារម្មណ៍ស៉ីបាយទៅបើជើងជាប់ច្រវ៉ាក់ដូចឆ្កែឆ្គួតបែបនេះនោះ ខ្ញុំប្រាប់លោកអែងទៅមនុស្សចង្រៃ ខ្ញុំមិនមែនជាសត្វចញ្ចឹមរបស់លោកអែងនោះទេ"ថេហ្វាក្រោកឈរយកដៃទះតុបាយលឺសូរតែផាំង ព្រមទាំងស្រែកញ៉ែតៗដាក់រាងក្រាសវិញដោយមិនខ្លាចនឹងក្រសែរភ្នែកនាយសូប្បីតែបន្តិច
"ល្អបងនឹងអោយអូនស្គាល់ បងអោយកាន់តែច្បាស់ជាងនេះថាបងអាក្រក់ប៉ុណ្ណា"នាយនិយាយទាំងសង្គឺតធ្មេញហើយក៏យកអណ្តាតទល់ថ្ពាល់ងុកក្បាលតិចៗ ព្រមទាំងញញឹមចេញមកយ៉ាងគួរអោយខ្លាច នាយពិតជាស្អប់ណាស់នៅពេលដែរអ្នកជាសង្សារហៅនាយដូចជាអ្នកក្រៅដែរមិនសូវស្និតស្នាលបែបនេះ
"លោក...លោកចង់ធ្វើឆ្គួតស្អីនឹង...អាយយ៎...ឆាប់ដាក់ខ្ញុំចុះភ្លាមអាមនុស្សចង្រៃ"ថេហ្វាភ័យស្លន់ស្លោស្រែកឡើងនៅពែលដែររាងកាយខ្លួនត្រូវអ្នកដែរមានមាឌមាំជាងនោះ លើកលីអោយផុតពីរដៃដើរសម្តៅទៅអាងទឹកក្តៅអុនៗដែរមានផ្សែងហុយតិចៗចេញមកនោះ អាងទឹកនេះគឺវានៅខាងក្រៅផ្ទះជាប់ខាងក្រោយបន្ទប់គេងពួកគេតែម្តង
(អាងទឹកបែបនេះ👇)
ВЫ ЧИТАЕТЕ
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Короткий рассказ"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...