#ពីរថ្ងៃកន្លងផុតទៅ
រាងក្រាសជុងហ្គុកកំពុងតែអង្គុយនៅតុធ្វើការក្នុងភូមិគ្រឹះ ពិនិត្យឯកសារ យ៉ាងស្ងៀមស្ងាត់ដោយមានកម្លោះតូចអង្គុយលើសាឡុងញុំានំសូកូឡាកំដរនាយធ្វើការ
"daddy ហា៎...តើពេលណាពិនិត្យឯកសារអីនឹងអស់ទៅ"ដោយស្ងាត់ពេក កម្លោះតូចក៏សួរឡើង
"daddyពិនិត្យ ហើយពេលណាគឺឈប់ពេលនឹងហើយណា៎"ជុងហ្គុកតបមកវិញដោយសម្លេងស្រទន់
"ហ៉ើយ...ធុញណាស់"កម្លោះតូចរអ៊ូម្នាក់អែងទាំងមុខស្អុយនេះនាយពិនិត្យឯកសារតាំងតែពីរពេលព្រឹកក្រោយពីរញុំាអាហារហើយ តែពេលនេះគឺជិតដល់ថ្ងៃត្រង់ទៀតហើយមិចក៏មិនទាន់ហើយទៀត
"អឺម...មែនហើយកាលពីរថេយ៍រត់ចោលdaddyប៉ុន្មានថ្ងៃមុននឹងគឺថេយ៍បានទៅណាខ្លះហា៎"ដោយមិនចង់អោយក្មេងខ្លះធុញនាយក៏ចេះតែបបួលនិយាយទៅ តែភ្នែកនៅតែផ្តោតសម្លឹងមើលតួរលេខក្នុងឯកសារដដែលទេ
"គឺទៅជប៉ុន ទៅជួបបងហ្វានឹងណាស់...អ៎រនៅមានទៀតគឺបានជួបលោកពូសាច់ឆ្ងាយរបស់ daddyទៀតផងហ៎"កម្លោះតូចនិយាយប្រាប់ជុងហ្គុកដោយត្រង់តែម្តង ព្រោះតែខ្លួនគឺជឿនឹងទុក្ខចិត្តលើរាងក្រាស100%ទៅហើយទាំងដែរអារម្មណ៍ជឿជាក់បែបនេះមិនធ្លាប់មានពីរមុនមកទេ
"អ៎ៅ...អូនស្គាល់លោកពូរបស់daddyដែរ"ជុងហ្គុកនិយាយឡើងទាំងភ្ញាក់ផ្អើលបន្តិច
"ស្គាល់...ហើយថែមទាំងស្គាល់សន្តានវាច្បាស់ថែមទៀតផង"កម្លោះតូចតបទៅវិញទាំងកែវភ្នែកចងកំហឹងដៃក្តាប់កញ្ចប់នំយ៉ាងណែន
"ថេយ៍...ហេតុអីក៏អូននិយាយបែបនេះ"ជុងហ្គុកនិយាយទាំងងាកមកសម្លឹងមុខកម្លោះតូច ឃើញបែបនេះហើយថេយ៍ក៏សម្រួលអារម្មណ៍ឡើងវិញមុននឹងនិយាយ÷
"ថេយ៍ប្រាប់daddyចុះ ថាកុំសូវជាប្រហែសនឹងលោកពូរបស់daddyពេកអី មនុស្សគេនេះមិនល្អនោះទេល្បិចច្រើនណាស់"ថេយ៍និយាយតឿនប្រាប់ជុងហ្គុកអោយចេះប្រយ័ត្នខ្លួនជាងនេះ
"មិនអីទេថេយ៍...daddy មិនខ្វល់នឹងគាត់ស្រាប់ហើយ"ជុងហ្គុកតបទៅកម្លោះតូចវិញហីៗហើយក៏ងាកទៅចាប់អារម្មណ៍នឹងឯកសាររបស់ខ្លួនវិញ
ВЫ ЧИТАЕТЕ
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Короткий рассказ"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...