part 8/មានអារម្មណ៍ថាប្លែក

2.1K 138 4
                                    

"យើងបាន11នាក់ហើយចុះអែង"លីសាសួរទៅកម្លោះតូច ឯដៃក៏ក្រវីកាំបិទលេងយ៉ាងរំភើយ

"បានដប់..."កម្លោះតូចឆ្លើយទាំងមុខងាប់

"អីយ៉ា....អីឡូវមិចក៏អែងយឺតម្លេស អាស្វា"លីសានិយាយទាំងញញឹមចុងមាត់ញាក់ចញ្ចើមម្ខាងឌឺព្រើតៗ

"យឺតស្អី...បើយើងមិនទាន់បានបាញ់ផង អែងអាល់.កពួកវាងាប់អស់ហើយនឹង"កម្លោះតូចនិយាយមិនទាន់ចប់ផងក៏ត្រូវគ្រាប់កាំភ្លើងហោះមកពីណាមិនដឹងត្រូវចំកណ្តាលទ្រូងរបស់កម្លោះតូចពេញៗតែម្តង

"អឹម..."កម្លោះតូចខាំមាត់ទប់ភាពចុកឆ្អល់នៅត្រង់ដើមទ្រូង ឃើញបែបនេះលីសាក៏ប្រញ៉ាប់រត់មកក្បែរមើលកម្លោះតូចភ្លាម នេះសំណាងល្អហើយដែរកម្លោះតូចបានពាក់អាវក្រោះការពារគ្រាប់កាំភ្លើងនុះ កុំអីបានធ្លុះទ្រូងមិនខានទេ

"អែងមិនអីទេមែនទេ អាស្វា"លីសានិយាយទាំងបារម្ភ

"អេ៎..ប្រយ័ត្ន វ៉ើយ..."កម្លោះតូចនិយាយព្រមទាំងទាញដៃលីសាគេចចេញពីរបាតជើងរន្ទះ កម្លោះសង្ហាតែចរឹកអន់ដែរចូលចិត្តតែអាខាងលបខាំពីក្រោយខ្នងគេ

"មានមនុស្សរត់ចេញហើយ អែងឆាប់ទៅតាមទៅទុកទីនេះអោយយើង"កម្លោះតូចនិយាយប្រាប់លីសាហើយក៏លូកដៃចូលខោប៉ាវយកស្ករគ្រាប់មួយដើមមកបកដាក់ចូលមាត់បៀមធ្វើមិនដឹង

"ទៅហើយ អែងប្រយ័ត្នខ្លួនផង"លីសានិយាយហើយក៏រត់ចេញទៅតាមអ្នកដែរជាចៅហ្វាយរបស់អាកម្លោះសង្ហាចរឹកធូរថ្លៃបាត់ ទុកអោយកម្លោះតូចជាអ្នកចាត់ការអាកម្លោះសង្ហារតែរូបនេះចុះ

"ពួកយើងមិនបានទៅប៉ះពាល់ក្រុមឃាតករខ្យាដំរីទេ តែហេតុអីអែងមករករឿងពួកយើងទៅវិញហា៎"នាយសង្ហានិយាយទាំងដៃក្តាប់កាំភ្លើងជាប់

"ហឹស..ហឹសៗ...សួរដូចក្មេងបៀមដៃកើតដែរ ក្រែងយើងជាក្រុមឃាតករសុីឈ្នួលហីទទួលលុយជួលគេហើយទោះមិនមានរឿងនឹងគ្នាអែងក៏យើងត្រូវតែសម្លាប់ពួកអែងដែរ បានហើយក៏និយាយច្រើនអី ចាប់ផ្តើមទៅ មោះអោយយើងសម្លាប់តាមសម្រួលទៅបើមិនចង់ងាប់វេទនាពេកទេ"កម្លោះតូចនិយាយទាំងសើច

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)حيث تعيش القصص. اكتشف الآن