ងាកមកមើលជីនឯនេះវិញពេលនេះកំពុងតែខំទាក់ទងទៅជុងហ្គុកនឹងជេននីខ្លាំងមែនទែនតែក៏នៅតែទាកទងទៅពួកគេទាំងពីរអ្នកមិនបានទាល់តែសោះ ចំណែកឯកាំមេរ៉ាសុវត្ថិភាពក៏មិនអាចហេកចូលទៀតងងឹតឈឹងតែម្តងហើយ
"ហ៊ូ...លឺប៉ាតូចនិយាយទេកូន"ជីនប្រញ៉ាប់ទាក់ទងទៅនាយសង្ហារហ៊ូសុកភ្លាម ដើម្បីអោយទៅជួយពីរអ្នកនោះ ព្រោះតែខ្លួនដឹងហើយថាជុងហ្គុកនឹងជេននីមានរឿងហើយ
[លឺណា៎....ប៉ាតូច ក៏ដូចតែប៉ាតូចបានគិតទុកគឺមានពួកអង្គរក្សនៅចាំបង្កខ្លួមក្នុងព្រៃពិតមែន តែអីឡូវខ្ញុំបានចាត់ការរួចរាល់អស់ហើយ]នាយតបព្រមទាំងរាយការណ៍ ពីរការងារខ្លួនប្រាប់ទៅជីន
"ល្អណាស់...ហ៊ូ..កូនអាចតាមរកមើលជុងហ្គុកនឹងជេននីបានដែរទេពេលនេះពួកគេអាចនឹងមានរឿងហើយ"ជីននិយាយទាំងបារម្ភ
[បាទ..បានប៉ាតូច]នាយនិយាយហើយក៏ចាប់ផ្តើម រៀបចំកាំភ្លើងស្នេបរបស់នាយទុកក្នុងកាតាបអោយស្រួលបួលវិញ មុននឹងទម្លាក់ខ្លួនចុះមកតាមខ្សែរ៉ត ចុះមកដល់ក្រោមវិញ
#ក្នុងឃ្លាំង
ណាមជូននឹងគ្នីគ្នាបានដើរចូលមកក្នុងឃ្លាំង ទាំងមានការប្រុងប្រយ័ត្នជាទីបំផុត ព្រោះក្នុងឃ្លាំងគឺងងឹតស្លុងតែម្តងពួកគេគឺប្រើពិលឆ្លុសមើលផ្លូវនោះទេ
"គ្រប់គ្នាត្រូវតែប្រយ័ត្នខ្លួនលឺទេ"ណាមជូនស្រែកប្រាប់ទៅគ្រប់គ្នាអោយបន្ថែមការប្រុងប្រយ័ត្នជាងនេះ ព្រោះតែនៅក្នុងឃ្លាំងនេះគឺងងឹតព្រមទាំងស្ងាត់ទៀតផងនេះមិនសមនឹងចរិករបស់ស្ទេវិន អាណិតសិស្សច្បងនាយនោះទេ
ប៉ាំងៗ~ប៉ាំង~~
នាយនិយាយមិនទាន់ផុតពីរមាត់ផងនោះក៏ស្រាប់តែសម្លេងកាំភ្លើងក៏បានបន្លឺឡើងជាប់គ្នាធ្វើអោយកូនចៅជុងហ្គុកដេកស្លាប់4_5នាក់ត្រឹមតែមួយប៉ព្រិចភ្លាម
"ហឹស..ហឹស..ហ៉ើយ...ទីបំផុតក៏បានជួបអែងម្តងទៀតហើយ គីម ណាមជូន"សម្លេងសើចរបស់បន្លឺឡើងស្របមកជាមួយនឹងសម្លេងទះដៃឡើងខ្ទល់ឃ្លាំងហើយភ្លើងអំពូលក៏បំភ្លឺឡើង កាំភ្លើងរាប់សិបដើមកំពុងតែភ្ជុងតម្រង់មកក្បាលរបស់គ្នីគ្នាណាមជូន ជាប់ធ្វើអោយពួកនាយចង់កម្រើសខ្លួនក៏មិនកើតផង
YOU ARE READING
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Short Story"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...