Part44/យើងប្តូរគ្នាទៅ...

1.2K 95 4
                                    


ថេយ៍សម្លឹងមើលទៅជុងហ្គុកទាំងក្រវីក្បាល កែវភ្នែកពួកគេទាំងពីរសម្លឹងមើលគ្នាទៅវិញទៅមក ហាក់ស្វែងយល់ពីរចិត្តគ្នានឹងគ្នានៅក្នុងពេលនេះយ៉ាងចឹង តែវារកមិនឃើញចម្លើយសោះឡើយ

"ហេតុអីបងចង់ការពារវា"សំណួរយ៉ាងខ្លីពោលចេញពីរបបូរមាត់ស្តើង ហាក់មិនយល់ពីរជុងហ្គុកនោះទេ

"ជុងហ្គុកជួយពូផង...វាបានសម្លាប់បងស្រីនឹងអ្នកគ្រប់គ្នានៅទីនេះអស់ហើយ..ពេលនេះក៏ចង់សម្លាប់ពូម្នាក់ទៀត"រាងចំណាស់ យ៉ុង ជូន មានឱកាសរើសខ្លួនចេញពីរថេយ៍វិញបានរត់ទៅក្រោយខ្នងជុងហ្គុកអោយនាយជួយព្រម និយាយឡើងទាំងសម្តែងធ្វើជាខ្លាចរាងតូចឡើងញ័រ បូករួមទាំងរបួសក្លែងក្លាយនឹងរបូសពិតប្រាកដទៀតនោះមើលសភាពទៅយ៉ុង ជូន ពិតជាគួរអោយអាណិតខ្លាំណាស់

"ហេតុអីក៏អូនសម្លាប់អ្នកម៉ាក់បង តើគាត់បានធ្វើស្អីខុសទៅលើកអូនទៅ"នាយស្រែកសួរថេយ៍ទាំងបបូរមាត់ញ័រទទ្រើត ទឹកភ្នែករលីងរលោងព្រោះតែម្ចាស់ខ្លួនបង្ខំមិនអោយវាស្រក់ចុះមកនោះទេ

"ហឹស...អូនមិនបានសម្លាប់គាត់ទេ"ថេយ៍សើចបន្តិចមុននឹងនិយាយឡើង

"ដល់ពេលនេះអូននៅចង់លាក់បងទៀតមែនទេ នៅក្នុងបន្ទប់អូន...ហឹស..រូបភាពលើក្តារខៀននោះបងឃើញអស់ហើយ"នាយនិយាយទាំងអួលដើម.ក

"នេះបងមិនជឿអូនមែនទេ"ថេយ៍និយាយឡើងដោយសម្លេងខ្សេវៗ ក្រែងបងប្រាប់ថាទុកចិត្តអូននោះអីជុង ហេតុអ្វីពេលនេះមិនជឿអូនចឹង

"បងក៏ចង់ជឿអូនដែរ...តែពេលនេះខួរក្បាលរបស់បងវ៉ល់អស់ហើយថេយ៍ តើពេលនេះអោយបងអាចជឿសម្តីអូនបានដោយរៀបណាទៅបើសូម្បីតែកែវភ្នែករបស់អូនមានពណ៌អ្វីអោយប្រាកដនោះបងមិនសូប្បីតែដឹងច្បាស់ផង អូនមានរឿងលាក់បាំងនឹងបងច្រើនណាស់ ថេយ៍"ជុងហ្គុកនិយាយទាំងហូរទឹកភ្នែក ពេលនេះនាយទប់វាលែងជាប់ទៀតហើយទើបបណ្តោយអោយទឹកភ្នែកហូរមកដោយក្តីឈឺចាប់នឹងអស់សង្ឃឹម

"សម្លាប់វាទៅជុងហ្គុក...វាជាអ្នកសម្លាប់ម៉ាក់ឯង វាជាអ្នកធ្វើអោយបងស្រីស្លាប់ក្នុងភូមិគ្រឹះទាំងវេទនា" រាងចំណាស់ដែរឈរពីរក្រោយជុងហ្គុកនិយាយបន្ថែមកំហឹងអោយរាងក្រាសនៅមិនភ្លេចញញឹមឌឺដើម្បីពន្យួសកំហឹងថេយ៍នោះទេ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Onde histórias criam vida. Descubra agora