Part42/ភ្លឺឡើងបាត់ស្នេហ៍

1.2K 90 6
                                    

#ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យរះជះពន្លឺមកពីរទិសខាងកើតចាំងពន្លឺពណ៌មាសយ៉ាងស្រស់ស្អាត បើក្រលេកមកមើលអ្នកដែរកំពុងតែគេងលក់ផ្កាប់មុខនៅលើគ្រែនេះវិញពេលនេះគឺមានតែរាងក្រាសតែម្នាក់ឯងប៉ុណ្ណោះ ដៃមាំឡើងសរសៃរកម្រើសទាំងម្ចាស់ខ្លួនកំពុងតែបិទភ្នែក ដៃរាវចុះរាវឡើងរកម្ចាស់ស្នេហ៍ដែរផ្តល់ក្តីសុខអោយខ្លួនកាលពីរយប់មិញតែក៏ប៉ះបានតែពូកទទេស្អាត ទើបធ្វើអោយចិញ្ចើមក្រាសចាប់ផ្តើមគួចចងឡើងភ្លាម

"ហឹម..ថេយ៍ក្រោកទៅណាបាត់ហើយ"នាយក្រហឹមដើម.កបន្តិចមុននឹងនិយាយឡើងដោយសម្លេងស្អកៗ ស្ទុះក្រោកអង្គុយឡើងដោយមានភួយដណ្តប់បាំងរាងកាយទទេស្អាតដែរគ្មានសម្លៀកបំពាក់នោះ ត្រឹមមួយកំណាត់ចង្កេះចុះក្រោម

"នេះម៉ោង9:30ហើយ"នាយងាកស្រវ៉ាយកទូរស័ព្ទមកចុចមើលម៉ោង និងឧទានឡើងទាំងជ្រួញចិញ្ចើមនេះនាយគេងយូរយ៉ាងនេះហី

"ថេយ៍...ថេយ៍..អូនសម្លាញ់ហា៎អូននៅក្នុងបន្ទប់ទឹកមែនទេ"នាយក្រោកឈរត្រវ៉ាយកកន្សែងមកស្លៀកព័ន្ធចង្កេះមាត់ស្រែកសួររាងតូច ចំណែកឯជើងក៏ដើរទៅបន្ទប់ទឹកដើម្បីបើកទ្វារចូលមើល

ក្រាក~~~

មាត់ទ្វារបន្ទប់ទឹកបើកឡើងដោយដៃក្រាសមាំ តែសភាពនៅក្នុងបន្ទប់ទឹកគឺស្ងាត់ឈឹងតែម្តង នាយមិនបានគិតច្រើននោះទេស្មានតែថេយ៍ចុះទៅក្រោយញុំាអាហារអីបែបនេះ ទើបនាយសម្រេចចិត្តទៅងូតទឹកសម្អាតខ្លួនអាងចុះទៅក្រោមរកសំណព្វចិត្ត

ចំណាយពេលអស់15នាទីរាងក្រាសក៏រៀបខ្លួនរួចរាល់ ថ្ងៃនេះនាយទំនេរទេចឹងហើយពាក់អាវខោនៅផ្ទះធម្មតាដោយខោជើងខ្លីត្រឹមជង្គង់ នឹងអាវយឺតពណ៌ខ្មៅ ដំណើរចុះមកពីរលើជណ្តើរយ៉ាងមានអំណាចទឹកមុខញញឹមញញែម

"អ៊ុំវ៉ាន់ស៉ីមានឃើញថេយ៍ដែរទេ"នាយដើរទៅសួរអ៊ុំមេផ្ទះដែរឈរជូនចាននៅក្នុងផ្ទះបាយ

"អ្នកប្រុសថេយ៍មែនទេ ចៅហ្វាយ...កាលពីរម៉ោងព្រឹកម៉ោង5គឺឃើញគាត់ស្ពាយកាតាបពណ៌ខ្មៅមួយចេញទៅបាត់ហើយ ពេលដែរខ្ញុំសួរក៏មិនប្រាប់ថាទៅណាដែរគឺគ្រាន់តែប្រាប់អោយខ្ញុំធ្វើស៊ុបទុកអោយចៅហ្វាយពិសារពេលចុះមកតែប៉ុណ្ណោះ"អ៊ុំមេផ្ទះរៀបរាប់ប្រាប់តាមអ្វីដែរគាត់ដឹងប៉ុណ្ណោះ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Où les histoires vivent. Découvrez maintenant