Part 19/ Daddy សុំទោស

2.3K 138 18
                                    

#ភូមិគ្រឹះចន

នាព្រឹកប្រលឹម ព្រះអាទិត្យរះជះពណ៌ពណ៌មាសយ៉ាងស្រស់ស្អាត ព្រឹកនេះមេឃស្រឡះល្អណាស់អាកាសធាតុក៏ស្រស់ស្រាយដូចគ្នា ឯកាយតូចច្រឡឹងដែរកំពុងតែគេងនៅលើគ្រែតែម្នាក់អែងនេះវិញហាក់អស់កម្លាំងជាខ្លាំងបបូរមាត់ដែរធ្លាប់តែមានពណ៌ក្រហមព្រឿងៗប្រែទៅជាសរស្លេករាងកាយកន្លែងណាក៏មានស្មាមជាំនឹងស្នាមធ្មេញដែរ កម្លោះតូចត្រូវគេងលើកគ្រែតែម្នាក់អែង ក៏ព្រោះតែរាងក្រាសត្រូវក្រោកតាំងតែពីរម៉ោងប្រាំទៅមើលការងារបាត់ហើយដោយសារតែមានបញ្ហាតិចតួចនៅឯកំពុងផែ

"ហឹក..អួយ..ឈឺណាស់...ហឹក..ហឹក..."កម្លោះតូចថ្ងួរថ្ងូរយំទាំងបិទភ្នែក

#ម៉ោង11ថ្ងៃ

ម៉ោង11ទៅហើយកម្លោះតូចនៅមិនទាន់ក្រោកទៀត អូ៎...មិនមែនថាមិនចង់ក្រោកនោះទេតែដោយសារតែក្រោកមិនរួចទៅវិញទេ

ងុឺត~~~~

សម្លេងជាន់ហ្រ្វាំងឡានកកិតសម្បកកង់នឹងសាបនៅពីមុខភូមិគ្រឹះ វាគឺជាសម្លេងឡានរបស់ជុងហ្គុកនោះអែង កម្លោះសង្ហារខេវីនដែរជាមនុស្សជំនិតប្រញ៉ាប់ចុះមកបើកទ្វាឡានអោយចៅហ្វាយភ្លាម

រាងក្រាសខ្ពស់សង្ហាចុះពីក្នុងឡានទាំងមុខមាំបោះជំហ៊ានដើរចូលទៅក្នុងភូមិគ្រឹះយ៉ាងញ៉ាប់ដោយមានមនុស្សជំនិតដើរចូលមកតាមក្រោយ

"មេផ្ទះជួយធ្វើស៊ុបពៅនឹងអាហារឆ្ងាញ់ៗពីបីមុខហើយលើកឡើងទៅបន្ទប់អោយខ្ញុំផង"រាងក្រាសប្រាប់ទៅកាន់អ្នកដែរជាមេផ្ទះដោយសម្លេងស្រទន់ព្រោះគាត់ក៏ជាមនុស្សចាស់ម្នាក់ដែរនាយគោរពខ្លាំងដែរ

"ចាស៎...លោកប្រុស"អ៊ុំមេផ្ទះនិយាយព្រមទាំងដើរទៅធ្វើកិច្ចការរបស់ខ្លួនដោយមិនសួរនាំអ្វីច្រើន

"ខឹងដាច់ក្បាលដាច់កន្ទុយស្លាប់ហើយមើលទៅ"រាងក្រាសនិយាយម្នាក់អែងតិចៗមុននឹងបោះជំហ៊ានឡើងទៅបន្ទប់ខ្លួនយ៉ាងលឿន

ក្រាក~~

ទ្វារបន្ទប់ក៏បើកឡើងដោយដៃមាំរបស់ជុងហ្គុក បង្ហាញអោយឃើញកម្លោះតូចដែរគេងដណ្តប់ភួយឡើងចង់ជិតក្បាលទៅហើយ ឃើញបែបនេះរាងក្រាសសើចដើម.កបន្តិចមុននឹងនិយាយឡើង÷

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Where stories live. Discover now