ភាគទី1: អារម្មណ៏ឈឺចាប់!

15.6K 521 2
                                    

@ផ្ដើមរឿង....

ព្រះអាទិត្យបានរះបន្លឺផែនដីដាស់អោយមនុស្សគ្រប់គ្នាភ្ញាក់ពីដំណេកក្រោកឡើងអ្នកខ្លះក៏ចេញសាលារៀនខ្លះទៀតក៏ទៅធ្វើការរបស់ពួកគេរៀងខ្លួនតែងាកមកមើលផ្ទះវីឡាដល់ស្គឹមស្កៃមួយដែលកំពុងនាំគ្នាអង្គុយស្រស់ស្រូបអាហារពេលព្រឹកមុននឹងចេញទៅធ្វើការ

< ថេយ៉ុង នៅមិនទាន់ចុះមកទៀតឬ? >
ស្ដ្រីរាងចំណាស់ម្នាក់បាននិយាយសួរទៅកាន់គ្រប់គ្នា

< នៅទេម៉ាក់ ប្រហែលជាគេអាចនឹងមិនទាន់ភ្ញាក់ទេដឹង ?? >

< រាល់ដងគេមិនដែលគេងយូរដល់ថ្នាក់នេះទេ >

< អ៊ីចឹងចាំខ្ញុំឡើងទៅមើលគេ > អ្នកស្រីស៊ូ រកនឹងងើបដើរឡើងទៅខាងលើដើម្បីទៅមើលកូនប្រសារ របស់ខ្លួនតែក៏បានឃើញគេដើរចុះមកខាងក្រោមមុន

< មកហើយឬ អង្គុយចុះក្បែរយាយមក > លោកយាយ ស្រដីប្រាប់ទៅរាងតូចទើបគេដើរតិចៗចូលទៅអង្គុយនៅលើកៅអីក្បែរគាត់

< អោយខ្ញុំសូមទោសផងព្រោះកាលពីយប់មិញនេះខ្ញុំចូលគេងយប់ជ្រៅទើបគេងជ្រុលបែបហ្នឹង >
រាងតូចច្រឡឹងនិយាយប្រាប់ទៅគ្រប់គ្នាទាំងញញឹមមិនសូវសម

< នេះកូនកំពុងតែមានកូនផងណាហេតុអ្វីចូល គេងយប់ជ្រៅបែបនេះ? ដឹងថាវាមិនល្អដល់សុខភាពដែរទេ? > អ្នកស្រីស៊ូ គាត់មិនបានបានស្ដីបន្ទោសឡើយតែបារម្ភពីគេច្រើនជាងព្រោះរាល់ថ្ងៃនេះមានកូនប្រសារតែម្នាក់គេថែមទាំងកំពុងមានកូនទៀតផងគ្រប់គ្នាស្រលាញ់ថ្នាក់ថ្នមគេណាស់ប៉ុន្តែអត់តែប្ដីរបស់គេម្នាក់

< គឺ ខ្ញុំគេងមិនលក់ម៉ាក់ > ថេយ៉ុង

< អា៎ៗ មិនអីទេតែលើកក្រោយមិនអោយកូនចូល គេងយប់ជ្រៅទៀតឡើយកូនត្រូវតែរៀនចេះមើល ថែខ្លួនឯងអោយបានល្អដើម្បីអោយចៅរបស់ម៉ាក់គេមានសុខភាពល្អតាមដែរនោះអី > អ្នកស្រីស៊ូ
ប្រាប់ដោយពាក្យសម្ដីទន់ភ្លន់ទាំងដាក់ដៃលើពោះ ថេយ៉ុង ដែលរាប់ស្មើរនោះព្រោះគេទើបតែមានកូនបាន3សប្តាហ៍ប៉ុណ្ណោះតែគ្រប់គ្នាក៏មើលថែថ្នាក់ថ្នមគេខ្លាំងណាស់

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now