ភាគទី39 : ពេលវេលារបស់ពួកគេទាំងពីរ...🔥

5K 182 0
                                    

🔞Warning

សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

យប់កាន់តែជ្រៅហើយប៉ុន្តែរាងតូច ថេយ៉ុង មិនទាន់ គេងលក់នៅឡើយទេព្រោះនៅចាំប្ដីដែលកំពុងរវល់អង្គុយធ្វើការនោះសូម្បីតែទឹកក៏នាយនៅមិនទាន់ងូតផងមិនដឹងថាឯកសារទាំងនោះអស់ជាអ្វីហើយប្រញាប់ណាស់ណាទេបានជាគេប្រាប់ថាទុកព្រឹកចាំអោយធ្វើបន្តទៅតែនាយក៏មិនព្រមស្ដាប់!

< ជុង~ពេលណាទើបបងធ្វើការរួចនឹង? > ថេយ៉ុង ទម្លាក់ទូរស័ព្ទចោលហើយងាកទៅសួរអ្នកជាប្ដីព្រោះតែ ជុងហ្គុក ទុកគេចោលប៉ុន្មានម៉ោងហើយ
ដោយសារនាយរវល់នៅធ្វើការរបស់នាយនឹងប្រាប់គេថាកុំទាន់អោយខ្លួនគេងចាំគេងជាមួយគ្នាបែប ហ្នឹងហើយទើបគេនៅចាំនាយដល់យប់ជ្រៅស្មើរនេះ

< ជិតរួចឥឡូវហើយ > ជុងហ្គុក

< ជិតរួចរបស់បងនឹងប៉ុន្មានដងហើយ? > ថេយ៉ុង និយាយទាំងមុខក្រញូវ បើសិនជាមានកូននៅយ៉ាង ណាគ្រាន់បានប្រលែងលេងឈ្លោះជាមួយគេមិនធ្វើអោយខ្លួនមានអារម្មណ៍ថាអផ្សុកធុញទ្រាន់ដូច ជាពេលនេះអញ្ចឹង

< ចាំមួយភ្លែតលើកនេះជិតរួចមែនទេនហើយប្រពន្ធសម្លាញ់ > ជុងហ្គុក

< ហេតុអីទើបបងមិនព្រមទុកធ្វើបន្តនៅថ្ងៃស្អែកទៀត? នេះទឹកក៏នៅមិនទាន់ងូតទៀតអូនចាំបងឡើងងងួយគេងហើយណាបើបងនៅតែរវល់ធ្វើការ អញ្ចឹងអូនគេងមុនហើយ > ថេយ៉ុង លើកភួយដណ្ដប់ជិតក្បាលព្រោះតែខឹងអ្នកជាប្ដីកាងារនឹង សំខាន់ប៉ុណ្ណាទៅបានជាប្ដីគេទុកគេចោលរាប់ម៉ោង
បែបហ្នឹង? បើដឹងចឹងគេប្រហែលជាមិនអោយកូនទៅគេងជាមួយនឹងលោកតាលោកយាយរបស់គេឡើយគេនឹងអោយកូននៅរករឿងនាយគ្មានអោយនាយបានធ្វើការកើតទេ!!

< រួចហើយ > ជុងហ្គុក ស្រដីឡើងពេលធ្វើការងាររបស់ខ្លួនរួចទាំងងើបឈរឡើងពត់ដៃទៅក្រោយព្រោះអង្គុយយូរមានអារម្មណ៍ថាចុករួយចង្កេះហើយ ងាកទៅឃើញក៏ប្រពន្ធខ្លួនកំពុងដេកភ្លុំភួយតែនាយដឹងថាគេមិនទាន់គេងទេព្រោះមានពន្លឺភ្លើងទូរស័ព្ទចេញមកពីក្នុងភួយ

< ថេយ៍ > ជុងហ្គុក ហៅឈ្មោះប្រពន្ធស្រាលៗហើយវាឡើងទៅលើពូកមុននឹងចាប់ទាញភួយដែល គេកំពុងដណ្ដប់ចេញ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now