ភាគទី17 : ខ្ញុំនឹងធ្វើតាមពាក្យសម្ដីដែលបាននិយាយ

5K 261 0
                                    

@Next Day ~~~~~~

ពេលវាលាពិតជាលឿនខ្លាំងណាស់ត្រឹមតែមួយភ្លែត
ថេយ៉ុង ក៏ពរពោះបាន9ខែទៅហើយពេលនេះគឺ
រងចាំតែដល់ថ្ងៃកូនកើតប៉ុណ្ណោះប៉ុន្តែរយៈពេលក្រោយមកនេះគេតែងតែទទួលបានការមើលថែពីអ្នកមានឈ្មោះជាប្ដីយ៉ាងខ្លាំងថែមទាំងឥឡូវនេះពួកគេមិនបានគេងបន្ទប់នៅជាន់ខាងលើទៀតទេគឺពួកគេបានរើមកនៅបន្ទប់ខាងក្រោមហើយព្រោះតែខ្លាចរាងតូចចុះឡើងទៅនឹងមានគ្រោះថ្នាក់

< លោក~ > សម្លេងស្រែកលឺចេញមកពីក្នុងបន្ទប់ ទឹកធ្វើអោយ ជុងហ្គុក កំពុងអង្គុយធ្វើការនៅក្នុងបន្ទប់នោះបានលឺហើយប្រញាប់ងើបរត់ទៅរកគេភ្លាម

< មកហើយៗ > ជុងហ្គុក បើកទ្វារបន្ទប់ទឹកក៏ឃើញរាងតូចជាប្រពន្ធអង្គុយនៅក្នុងអាងទឹកសម្លឹងមើលមកខ្លួនម៉ក់ៗដោយទឹកមុខដូចជាកូនក្មេង

< ជួយ...ជួយយកកន្សែងអោយបន្តិច > ថេយ៉ុង ប្រាប់ព្រមទាំងលើកដៃអោបក្រសោបខ្លួនឯងព្រោះ តែនៅលើខ្លួនគេគឺទទេស្អាតទោះជា ជុងហ្គុក
មានឈ្មោះជាប្ដីគេនាយថែមទាំងធ្លាប់ឃើញរាងកាយគេក៏ពិតមែនតែយ៉ាងណាគេក៏នៅតែមានអារម្មណ៍ថាខ្មាស់អៀននាយដដែល

< ចាំបន្តិច > ដោយដឹងថារាងតូចកំពុងអៀនទើបនាយកាន់កន្សែងចូលទៅជិតគេយកកន្សែងអោនរុំខ្លួនប្រាណគេទាំងមិនហ៊ានងាកទៅសម្លឹងមើលគេឡើយព្រោះតែខ្លាចគេស្ដីអោយប៉ុន្តែនេះក៏មិនមែនជាលើកទីមួយដូចគ្នានាយធ្វើអញ្ចឹងសឹងតែរាល់ថ្ងៃទៅហើយនាយក៏មិនយល់ថាពេលណាទើបប្រពន្ធរបស់នាយឈប់អៀនខ្មាស់ខ្លួនទៀត ??

< រួចហើយ បែរមកបានហើយ > ជុងហ្គុក លឺហើយ ក៏ព្រមបែរមកវិញលើកបីគេចេញពីក្នុងអាងទឹកដើរ ចេញទៅខាងក្រៅវិញ

< អង្គុយនៅទីនេះហើយចាំខ្ញុំយកអាវមកអោយ > ជុងហ្គុក ដាក់អោយរាងតូចនៅអង្គុយលើតុមុខកញ្ចក់ហើយប្រាប់ទៅគេមុននឹងដើរទៅយកអាវគេងរបស់គេនៅក្នុងទូរខោអាវយកមកពាក់អោយគេ

រាល់ថ្ងៃនេះ ថេយ៉ុង មិនអាចពាក់ខោអាវបានដូចពី មុនឡើយគឺគេពាក់តែខោជើងខ្លីនឹងអាវធំៗរបៀបអាវសាមីអ៊ីចឹងប៉ុណ្ណោះតែខ្លួនគេតូចអញ្ចឹងពេលពាក់ទៅគឺធ្លាក់ចង់ដល់ជង្គង់ទៅហើយ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now