ភាគទី35 : ហេតុអីទើបយំ?

4.9K 242 0
                                    

@Next Day ~~~~~~

កន្លងទៅជិត2ខែហើយទំនាក់ទំនងរបស់ ថេយ៉ុង
នឹង ជុងហ្គុក ក៏នៅតែដូចដើមពេលជួបគ្នានិយាយជាមួយគ្នាធម្មតាគ្រាន់តែពួកគេធ្វើដូចជាមិនបាននៅខ្វល់ខ្វាយពីគ្នាដូចមុនទៀតទាំងដែលការពិតចិត្តម្នាក់ៗនៅតែមានអោយគ្នាទៅវិញទៅមកនៅតែស្រលាញ់គ្នាដូចមុន

< ក្រាក >

< បងជីន > ថេយ៉ុង ដើរចូលមកក្នុងហាងផ្ការបស់អ្នកដែលមានឈ្មោះជាបងប្រុសខ្លួនម្នាក់ទៀត

< ហ្ហេឺយ ថេយ៉ុង!! > ជីន ស្រែកហៅឈ្មោះគេទាំង ភ្ញាក់ផ្អើលព្រោះគេបាត់ខ្លួនឈឹងអស់រយៈពេលជា ច្រើនឆ្នាំមកហើយសុខៗស្រាប់តែឃើញគេអញ្ចឹង
មិនអោយខ្លួនភ្ញាក់ផ្អើលយ៉ាងមិច?

< បងស្រែកអី? > ថេយ៉ុង

< ព្រោះតែយើងភ្ញាក់ផ្អើលនឹងហើយច្រើនឆ្នាំហើយដែលឯងបាត់ដំណឹងឈឹងពេលនេះឯងក៏ត្រឡប់មកវិញតែពីមុនតើឯងនៅណា? > ជីន

< រឿងវាវែងឆ្ងាយណាស់តែថាម្សិលមិញខ្ញុំក៏បានមករកបងដែរតែមិនបានឃើញបងខ្ញុំស្មានតែបងឈប់លក់ផ្កាទៀតហើយ > កាលពីម្សិលមិញ
ថេយ៉ុង ក៏បានមករក ជីន ម្ដងដែរតែឃើញហាងបិទទើបគេត្រឡប់ទៅវិញក្នុងចិត្តគិតស្មានតែបងប្រុសគេឈប់លក់ផ្កាទៀតហើយតើ

< បើសិនជាយើងឈប់តើយើងបានលុយឯណាយកទៅទិញស្អីសុី? ម្សិលមិញយើងមិនបានមកហាងផ្កាព្រោះតែយើងរវល់ > ជីន

< អរ~ អញ្ចឹងទេឬ តែអោយខ្ញុំសុំអោបបងបន្តិចមកនឹកខ្ញុំនឹងបងខ្លាំងណាស់ > ថេយ៉ុង ចូលទៅអោប ជីន យ៉ាងណែនដោយក្ដីនឹកនាដែលបានខានឃើញមុខគ្នាអស់ជាច្រើនឆ្នាំ

< យើងក៏នឹកឯងដូចគ្នា តែឥឡូវឯងស្អាតជាងមុនឆ្ងាយណាស់នៀកយើងសឹងមើលចង់មិនស្គាល់ទៅហើយ > ជីន ប្រលែងចេញពីការអោបសម្លឹងមើល ថេយ៉ុង គេស្អាតសឹងតែខ្លួនមើលមិនចង់ស្គាល់ទៅហើយ

< បងក៏ដូចគ្នា > ថេយ៉ុង តបទៅវិញទាំងអៀនពេលឮបងប្រុសនិយាយសរសើរខ្លួនអញ្ចឹង

< ចុះរឿងយើងសួរមុននេះយ៉ាងមិចហើយហេតុអីមិនឆ្លើយ? > ជីន

< តើខ្ញុំគួរនិយាយប្រាប់បងពីណាទៅណាមុនល្អ? > ថេយ៉ុង អង្គុយចុះលើកៅអីទល់មុខ ជីន

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now