ភាគទី29 : តើប៉ាថេយ៍នៅស្រលាញ់កូនទៀតទេប៉ាៗ?

4.5K 229 0
                                    

@Next Day ~~~~~~

2សប្ដាហ៍ទៅហើយដែល ជុងហ្គុក បានជួបនឹង
ថេយ៉ុង ប៉ុន្តែកាលជួបលើកនេះវាមិនបានធ្វើអោយនាយមានក្ដីសុខឬគិតថារវាងពួកគេអាចត្រឡប់មកដូចដើមជាអ្វីដែលនាយបានរំពឹងគិតទុកឡើយតែវាបែរជាធ្វើអោយនាយកាន់តែឈឺជាងមុនទៅវិញហើយក៏គិតថាប្រហែលជាទំនាក់ទំនងរវាងពួកគេទាំងពីរត្រូវបានបញ្ចប់ពិតមែន

< ប៉ាៗ កូនសួរអ្វីមួយតើបានទេ? > ជូវ៉ុន កំពុងតែញាំបាយជាមួយប៉ារបស់ខ្លួនសុខៗគេក៏និយាយសួរទៅកាន់នាយ

< បាទ ប្រាកដជាបានកូនចង់សួរអ្វីឬ? >
ជុងហ្គុក

< តើពេលណាទើបកូនអាចបានជួបនឹងប៉ាថេយ៍ ?? > ជុងហ្គុក លឺកូនប្រុសនិយាយហើយនាយស្រាប់ តែឈប់ញាំបាយអង្គយនៅស្ងៀម ជូវ៉ុន ចាប់ផ្តើមសួរសំនួរមួយនោះមកនាយទៀតហើយទាំងដែលនាយក៏តែងតែព្យាយាមគេចពីសំនួរមួយនោះព្រោះ តែនាយមិនដឹងថាគួរប្រាប់គេថាយ៉ាងមិចវិញ

< ប៉ាៗ កើតអ្វីមែនទេ ?? > ជូវ៉ុន សួរធ្វើភ្នែកភ្លើសៗពេលឃើញប៉ារបស់គេអង្គុយនៅស្ងៀមមិនមាត់.កអ្វី
រាល់លើកអោយតែគេសួរពាក់ព័ន្ធពីប៉ាថេយ៍របស់គេប៉ាគេតែងតែក្លាយទៅជាបែបហ្នឹងគ្រប់ពេល

< អត់ទេ! ប៉ាមិនបានកើតអ្វីឡើយ > ជុងហ្គុក

< ចុះពេលណាទើបកូនបានជួបប៉ាថេយ៍ទៅប៉ា ?? > ជូវ៉ុន

< ប្រហែលជាប៉ាថេយ៍របស់កូនគេអាចនឹងរវល់ទើបគេមិនអាចមកលេងកូនបាន > ជុងហ្គុក បានត្រឹមលួចក្ដាប់ដៃនៅក្រោមតុព្យាយាមទប់អារម្មណ៍ដែលកំពុងឈឺនៅខាងក្នុងចិត្តនឹងដឹងថាខុសដែលនិយាយកុហកកូនប៉ុន្តែនាយគ្មានជ្រើសរើសពិតមែន

< អញ្ចឹងតើអាចនឹងមានថ្ងៃដែលកូនបានជួបគាត់ទេ ?? > ជូវ៉ុន

< ប៉ាថាកូនឆាប់ញាំបាយទៅរួចហើយនឹងអាល
ឆាប់ចូលគេង > ជុងហ្គុក និយាយបង្វិលរឿងវិញអោនញាំបាយបន្តព្រោះគ្រប់សំនួរដែលគេសួរមកវាធ្វើអោយនាយគាំងរកពាក្យតបទៅគេវិញមិនចេញ

< កូនឆ្អែតហើយ > ជូវ៉ុន ចុះពីលើកៅអីដើរចូលទៅខាងក្នុងបន្ទប់

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now