ភាគទី24 : ស្ដាយក្រោយ...

5.6K 241 1
                                    

ក្រោយពេលត្រូវអ្នកមានឈ្មោះជាប្ដីធ្វើបាបជាន់ឈ្លីលើរាងកាយអស់ជាច្រើនម៉ោងរហូតធ្វើអោយ
រាងតូចត្រូវសន្លប់នោះទៀបភ្លឺ ថេយ៉ុងក៏ចាប់ផ្តើមដឹងខ្លួនភ្ញាក់ពីសន្លប់វិញ

< អ្ហឹប! > ថេយ៉ុង ប្រញាប់លើកដៃខ្ទប់មាត់ពេលខ្លួនឯងបញ្ចេញសម្លេងថ្ងួចថ្ងូរដោយការឈឺចាប់ចេញមកដើម្បីកុំអោយអ្នកកំពុងគេងអោបខ្លួនបាន លឺព្រោះគេកម្រើកខ្លួនតែបន្តិចក៏ឈឺបាត់ទៅហើយនៅលើខ្លួនប្រាណគេសុទ្ធស្នាមក្រហមជាដុំតូចៗពាសពេញនឹងកន្លែងខ្លះក៏ជាំដល់ខៀវ ជុងហ្គុក ក៏បានស្រាយចំណងចេញពីដៃរបស់គេហើយតាំង
ពីមុនពេលនាយគេងលក់ម្ល៉េះ

< លោកបានធ្វើអោយខ្ញុំឆ្អែតចិត្តពិតមែនហើយ ជុង! > ថេយ៉ុង បែរងាកទៅសម្លឹង ជុងហ្គុក
ដែលកំពុងតែគេងលក់មិនដឹងខ្លួននោះទឹកភ្នែកក៏
ហូវស្រក់ចុះមកដូចជាទឹកភ្លៀងពេលនឹកឃើញដល់ ទង្វើរយ៉ាងព្រៃផ្សៃដែលនាយបានធ្វើដាក់ខ្លួនកាលពី ប៉ុន្មានម៉ោងមុនរហូតវាធ្វើអោយគេគិតថាខ្លួនមិនអាចទ្រាំនៅជាមួយនាយទៀតបានទេ! នាយបានធ្វើខុសដាក់គេម្ដងហើយម្ដងទៀតគេក៏មិនដែលគិតមានគំនិតនឹងចង់ចាកចេញទៅណាចោលនាយ
ម្ដងណាឡើយប៉ុន្តែលើកនេះវាហួសហេតុដល់ថ្នាក់គេទទួលយកមិនបាន

ថេយ៉ុង ចាប់លើកដៃ ជុងហ្គុក កំពុងអោបចង្កេះគេចេញថ្នមៗមុននឹងងើបចេញពីលើគ្រែទាំងខ្លួនទទេស្អាតដើរតម្រង់ទៅកន្លែងទូរដាក់ខោអាវបើកទូរយកខោអាវមកស្លៀកពាក់នឹងរើយកខោអាវរបស់គេចេញមកទាំងអស់រៀបចំដាក់ក្នុងវ៉ាលីរួចហើយក៏ទៅអង្គុយចុះលើកៅអីកន្លែងតុធ្វើការរបស់ ជុងហ្គុកសរសេរអ្វីមិនដឹងនៅលើស្រដាសតែគេសរសេរទាំងដៃកំពុងញ័រទទ្រើកចំណែកឯទឹកភ្នែកក៏ ចេះតែហូវចុះមកជារើយៗគេព្យាយាមខាំមាត់ទប់សម្លេងយំមិនអោយឮចេញមកខាងក្រៅព្រោះខ្លាចអ្នកមានឈ្មោះជាប្ដីនឹងភ្ញាក់

< ខ្ញុំ...ខ្ញុំទៅហើយ សូមទោសដែលខ្ញុំមិនអាចទ្រាំនៅរហូតដល់ថ្ងៃស្អែកបាន > ថេយ៉ុង ដើរមកទម្លាក់ខ្លួនអង្គុយថ្នមៗនៅលើពូកក្បែរ ជុងហ្គុក
ដោយនិយាយពាក្យផ្ដែផ្ដាំប៉ុន្មានម៉ាត់មុនពេលគេចាកចេញទៅជារៀងរហូត

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now