ពេលឈរសង្ងំធ្វើចិត្តបានហើយទើប ជុងហ្គុក ដើរចូលទៅខាងក្នុងផ្ទះវិញឃើញ ថេយ៉ុង កំពុងតែនៅអង្គុយនិយាយលេងជាមួយនឹងម៉ាក់របស់ខ្លួនហើយនឹងលោកយាយ
< ថេយ៍ ហា៎យប់នេះតើកូនគេងបន្ទប់ជាមួយនឹង ជុងហ្គុក សិនបានទេ ?? > និយាយគ្នាសុខៗ
អ្នកស្រីស៊ូស្រាប់តែសួរទៅ ថេយ៉ុង< ហ...ហ្ហាស ហេតុអីទៅអ៊ំស្រី ?? > ថេយ៉ុង
សួរបកវិញព្រមទាំងងាកទៅមើលមុខ ជុងហ្គុក ដែលឈរនៅស្ងៀមមិនមាត់.កអ្វីនោះ< ព្រោះតែពេលកូនមិននៅបន្ទប់របស់កូនម៉ាក់បានចាក់សោរទុកចោលមិនដែលមានអ្នកណាចូលទៅ រញ៉េរញ៉ៃឡើយដូច្នេះហើយម៉ាក់ខ្លាចថានឹងមានធូលីអ្វីទើបអោយកូនទៅគេងបន្ទប់ជាមួយ ជុងហ្គុក សិនព្រោះពេលគេមកលេងគេតែងតែគេងនៅទីនេះជាញឹកញាប់ដែលទើបបន្ទប់គេនៅធម្មតា >
អ្នកស្រីស៊ូ< អឺ..> ថេយ៉ុង
< គេមិនចង់គេងបន្ទប់ជាមួយខ្ញុំហើយម៉ាក់អោយអ្នកបម្រើទៅរៀបចំបោសសំអាតបន្ទប់អោយគេទៅ > ដោយសារឃើញ ថេយ៉ុង ដូចជាមិនចង់គេងបន្ទប់ជាមួយខ្លួនទើប ជុងហ្គុក និយាយប្រាប់ទៅម៉ាក់របស់នាយ មើលទៅគេដូចជាស្អប់នាយខ្លាំងណាស់សម្រាប់គេនាយគួរអោយស្អប់មិនចង់នៅជិតដល់ថ្នាក់នឹងឬ ??
< បើកូនមិនចង់ទៅគេងបន្ទប់ជាមួយគេក៏មិនអីដែរចាំម៉ាក់ប្រាប់អោយអ្នកបម្រើឡើងទៅបោសសំអាតបន្ទប់អោយកូន > អ្នកស្រីស៊ូ
< មិន~ មិនអីទេអ៊ំស្រីខ្ញុំគេងបន្ទប់ជាមួយគេក៏បាន > ថេយ៉ុង និយាយតបទៅកាន់អ្នកស្រីស៊ូ វិញទាំងមិនចង់ប៉ុន្តែដោយគិតថានេះក៏យប់ហើយទើបមិនចង់អោយអ្នកបម្រើឡើងទៅបោសសំអាតនាំតែហត់ពិបាកដល់ពួកគេនឹងមិនចង់ធ្វើខ្លួនជាមនុស្សរឿងច្រើនផងណាមួយគេក៏គេងនៅទីនេះតែមួយយប់ទ្រាំគេងជាមួយនឹងអ្នកខ្លះសិនក៏បាន
< ចឹងសម្រេចថាកូនគេងបន្ទប់ជាមួយនឹង ជុងហ្គុក ហើយណា > អ្នកស្រីស៊ូ
< បាទ > ថេយ៉ុង
< អូនគេងជាមួយប៉ាថេយ៍ដែរ > ជូវ៉ុន
< ជូវ៉ុន ចៅមកគេងជាមួយយាយទេ? > អ្នកស្រីស៊ូ ងាកសួរទៅចៅប្រុសរបស់គាត់
VOCÊ ESTÁ LENDO
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
Ficção Geralរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។