ភាគទី34 : បងនៅតែស្រលាញ់អូនថេយ៍

4.7K 210 0
                                    

ជុងហ្គុក ងើបទៅងូតទឹកចេញដើម្បីអោយបានស្វាងស្រឡះមុខខ្លះ! នៅពេលនាយងូតទឹករួចហើយក៏ដើរចេញមកវិញតែពេលនោះក៏បានលឺសម្លេងនៅខាងក្រៅ

< សម្លេងស្អីនិង? > ជុងហ្គុក ឈរធ្វើមុខឆ្ងល់ពេលបានលឺសម្លេងអ្វីមិនដឹងនៅខាងក្រៅបន្ទប់

< ឬក៏អ្នកម៉ាក់យក ជូវ៉ុន ត្រឡប់មកវិញហើយ? >
ជុងហ្គុក គិតហើយក៏ប្រញាប់យកខោអាវមកស្លៀក ពាក់មុននឹងដើរចេញពីក្នុងបន្ទប់ដើម្បីទៅមើល
ថាជា ជូវ៉ុន ពិតមែនឬអត់តែពេលទៅដល់ក៏ឃើញ ថាគេមិនមែនជា ជូវ៉ុន នោះទេ

< ថេយ៍! > ជុងហ្គុក សម្លឹងមើលទៅអ្នកដែលកំពុងនៅក្នុងផ្ទះបាយទាំងភ្ញាក់ផ្អើលតើនាយមានស្រវាំងភ្នែកមើលច្រលំទៀតឬអត់? ឬក៏ជាគេពិតមែន?

< យើងមើលច្រលំទៀតហើយឬ? > ជុងហ្គុក ស្រដីឡើងព្រោះមិនជឿថាជាគេតែពេលនោះគេក៏បានងាកបែរមករកនាយ

< លោកភ្ញាក់ហើយហ្ហេស? យ៉ាងមិចឈឺក្បាលខ្លាំងទេ ?? > ថេយ៉ុង ដើរមកឈរនៅចំពោះមុខ ជុងហ្គុក នឹងនិយាយសួរទៅកាន់នាយប៉ុន្តែនាយមិនបានឆ្លើយតបគេវិញឡើយគិតតែឈរសម្លឹងមើលគេមិនដាក់ភ្នែកជាមួយទឹកមុខងើយឆ្ងល់

< លោកយ៉ាងនិង? លឺខ្ញុំសួរឬអត់ ?? > ថេយ៉ុង

< ជាថេយ៍ពិតមែន? > ជុងហ្គុក ដាក់ដៃលើមុខគេទើបដឹងថាគេគឺជា ថេយ៉ុង ពិតមែននាយមិនបានមើលច្រលំឡើយមុននេះពេលនៅក្នុងបន្ទប់ក៏មាន ន័យថាម្នាក់ដែលនាយបានឃើញអង្គុយនៅក្បែរខ្លួនក៏ជាគេដូចគ្នា ??

< ត្រូវហើយគឺខ្ញុំ > ថេយ៉ុង

< មុននេះថេយ៍បានចូលទៅក្នុងបន្ទប់ទេ? >
ជុងហ្គុក

< ចូល! ខ្ញុំចូលទៅមើលលោកនឹងហើយ > ថេយ៉ុង

< ខ្ញុំស្មានតែខ្លួនឯងមើលច្រលំគិតថាមិនមែនជាឯង > ជុងហ្គុក

< បើមិនមែនជាខ្ញុំតើមានអ្នកណាទៀតឬក៏លោកគិតថាជា...ហ្ហេឺយ~ > ថេយ៉ុង ឈប់និយាយវិញមុននេះគេរកជ្រុលមាត់ចង់និយាយថាបើមិនមែនជាគេតើនាយគិតថាជា អេននីឬ? តែគេបែរជាលេបពាក្យទុកវិញ

< ឯងមកទីនេះបានយ៉ាងមិច ?? > ជុងហ្គុក

< ក៏ប៉ុន្មានម៉ោងមុនម៉ាក់របស់លោកបានខលទៅខ្ញុំតែគាត់អោយ ជូវ៉ុន ជាអ្នកនិយាយកូនថាលោកឈឺមិនស្រួលខ្លួនគ្មានអ្នកណានៅជាមួយលោកឡើយលោកនៅផ្ទះតែម្នាក់ឯងគេប្រាប់អោយខ្ញុំមកជួយមើលលោកផងទើបខ្ញុំមកនឹងហើយ > ថេយ៉ុង និយាយប្រាប់ទាំងបែរមុខទៅសម្លឹងមើលអ្វីផ្សេង

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now