នៅពេលបីអ្នកជាប្រពន្ធមកដល់ក្នុងបន្ទប់ហើយ ជុងហ្គុក ដាក់រាងតូចអោយអង្គុយនៅលើលើគ្រែមុននឹងងាកបែរទៅបើកភ្លើងក្នុងបន្ទប់តែក៏ធ្វើអោយនាយភ្ញាក់ផ្អើលមិនស្ទើរទេព្រោះនៅក្នុងបន្ទប់
ថេយ៉ុង គឺមានសុទ្ធតែគ្រឿងប្រដាប់ប្រដារបស់ទារក< ហេតុអីបានជាប្រដាប់ប្រដារបស់ក្មេងនៅក្នុងបន្ទប់ឯងមានច្រើនដល់ថ្នាក់នេះ? > ជុងហ្គុក
< គឺអ្នកម៉ាក់នឹងលោកយាយពេលពួកគាត់ចេញ ទៅខាងក្រៅពួកគាត់តែងតែទិញយកមកអោយទើបខ្ញុំចេះតែរៀបចំទុកទៅ > ថេយ៉ុង និយាយប្រាប់ធ្វើអោយអ្នកជាប្ដីបានលឺហើយឈរធ្វើមុខហួសចិត្តបន្តិចនេះកូននៅក្នុងពោះរាងតូចគេមិនទាន់នឹងបាន
កើតមកផងគ្រួសាររបស់នាយក៏ទិញរបស់របរមកច្រើនយ៉ាងនឹងហើយចុះទម្រាំតែគេកើតមកទៀតពួកគាត់មិនទៅទិញរបស់របយកមកដាក់ទុកពេញ ផ្ទះទេ?< តើឯងយ៉ាងមិចហើយ? > ជុងហ្គុក បង្វិលបែរទៅសួរគេវិញ
< អ្វី? > ថេយ៉ុង
< កាលពេលនៅក្នុងហាងអាហារនោះក្រែងឯងបានក្អួតមិនចឹងពេលនេះនៅមានអារម្មណ៍អ្វីទៀតទេ ?? > ជុងហ្គុក
< គ្រាន់តែមានអារម្មណ៍ថាល្វើយបន្តិច > ថេយ៉ុង
< ចឹងឯងគេងសិនទៅសម្រាកអោយបានច្រើនដើម្បីអោយមានកម្លាំងវិញ > ជុងហ្គុក
< អត់ទេខ្ញុំគេងមិនលក់ទេ ខ្ញុំឃ្លាន > ថេយ៉ុង
< ចាំខ្ញុំចុះទៅប្រាប់អ្នកបម្រើអោយលើកអាហារយកមកអោយឯង > ជុងហ្គុក
< ខ្ញុំមិនមែនឃ្លានបាយទេ ខ្ញុំឃ្លានរបស់ណារៀង
ជូរៗដូចជាស្វាយឬជាអ្វីក៏បានអោយតែជូរ >
ថេយ៉ុង< បាន > ជុងហ្គុក ងក់ក្បាលហើយដើរចេញពីក្នុងបន្ទប់ចុះទៅខាងក្រោមបាត់
< ហេតុអីគេប្លែកខ្លាំងម្ល៉េះ? គេកើតអីអោយប្រាកដ? > ថេយ៉ុង អង្គុយធ្វើមុខឆ្ងល់គេកាន់តែមិនយល់ពី ជុងហ្គុក ខ្លាំងឡើងហើយព្រោះមួយថ្ងៃនេះនាយដូច ជាល្អជាមួយគេខុសពីធម្មតាប្រាប់អោយធ្វើអ្វីក៏ធ្វើ តាមដោយមិនប្រកែកនៅមើលថែយកចិត្តទុកដាក់ ជាមួយនឹងគេទៀតប៉ុន្តែគេក៏ពេញចិត្តពេលនាយទៅជាបែបនេះមិនចឹង?។
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។