ភាគទី13 : ខឹងខ្ញុំមែនទេ?

5.4K 290 0
                                    

@វីឡាចន

ជុងហ្គុក បណ្ដើររាងតូចជាប្រពន្ធដើរចូលទៅខាងក្នុងផ្ទះធ្វើអោយអ្នកស្រីស៊ូទើបតែចុះមកពីខាងលើឃើញហើយគាត់ក៏ដើរមករកពួកគេទាំងពីរ

< កូនថេយ៍ ហេតុអីបានកូនចេញទៅខាងក្រៅតែ ម្នាក់ឯងបែបហ្នឹងដឹងថាគ្រប់គ្នាបារម្ភពីកូនប៉ុណ្ណាទេ? > អ្នកស្រីស៊ូ និយាយសួរទៅ ថេយ៉ុង ទាំងចាប់ កាន់ដៃរបស់គេ

< ព្រោះតែខ្ញុំអផ្សុកមិនដឹងថាធ្វើអ្វីទើបចេញទៅហាងផ្ការបស់បងប្រុសអោយខ្ញុំសូមទោសផង
អ្នកម៉ាក់ដែលទៅណាមកណាមិនបានប្រាប់គ្រប់គ្នាអោយបានដឹងជាមុនត្រូវធ្វើអោយអ្នកទាំងអស់គ្នាបារម្ភអញ្ចឹង > ថេយ៉ុង

< មិនអីទេ ម៉ាកមិនបានខឹងឬស្ដីបន្ទោសកូនទេតែម៉ាក់បារម្ភពីកូនច្រើនជាងណា លើកក្រោយកូនហាមចេញទៅណាតែម្នាក់ឯងផ្ដេសផ្ដាសទៀតអោយសោះលឺទេ? ព្រោះពោះកូនកាន់តែធំហើយម៉ាក់មិនចង់អោយកូនចេញទៅណាឡើយបើអាចកូននៅតែក្នុងផ្ទះបានហើយ > ប៉ុន្មានថ្ងៃនេះ
អ្នកស្រីស៊ូ គាត់មានអារម្មណ៍ថាមិនសូវជាល្អឡើយ
គាត់តែងតែយល់សុបិន្តចម្លែកអាក្រក់ដែលពាក់ព័ន្ធជាមួយនឹង ថេយ៉ុង

ព្រឹកមិញនេះគាត់ចេញទៅខាងក្រៅគឺគាត់បានទៅ មើលទាញគ្រូម្នាក់សួរពាក់ព័ន្ធពី ថេយ៉ុង ព្រោះតែគាត់ជឿជំនឿររឿងខាងនឹងហើយក៏បានដឹងរឿងមកខ្លះៗវាថែមទាំងជារឿងមិនសូវល្អទៀតផងដូច្នេះ ហើយបានគាត់មិនចង់អោយគេចេញទៅខាងក្រៅតែម្នាក់ឯងផ្ដេសផ្ដាសទៀត

< បាទ ខ្ញុំយល់ហើយម៉ាក់ > ថេយ៉ុង ញញឹមចេញមកស្រាលៗ! គេក៏យល់ហើយដឹងថាគ្រប់គ្នាបារម្ភពីគេទើបតែងតែប្រាប់នឹងនិយាយដាស់តឿនគេរហូត
វាមិនន័យថាពួកគាត់ចង់គៀបសង្កត់គេមិនចង់អោយគេចេញទៅណាឬអ្វីទេ

< តោះ ចឹងពួកយើងទៅញាំបាយវិញ > អ្នកស្រីស៊ូ
ថាហើយកាន់ដៃ ថេយ៉ុង ដើរទៅកន្លែងតុអាហារមើលទៅគាត់ពិតជាស្រលាញ់គេខ្លាំងណាស់គាត់ដូចជាមាននិស្ស័យជាមួយគេតាំងពីជួបគេតាំងដំបូងម្ល៉េះ

< យូរៗចង់ស្រលាញ់កូនប្រសារខ្លាំងជាងកូនបង្កើតទៅទៀត > ជុងហ្គុក និយាយឈរធ្វើមុខហួសចិត្តនឹងម៉ាក់របស់ខ្លួនត្រង់នាយវិញជេស្ដីអោយព្រឹក ល្ងាចតែពេល ថេយ៉ុង វិញគាត់ថ្នមនោះថ្នម។

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now