@ព្រឹកថ្ងៃថ្មី៚
នេះក៏ម៉ោងប្រហែលជា9កន្លះទៅហើយតែងាកមកមើលប្ដីប្រពន្ធមួយគូរនេះវិញនៅមិនទាន់មាននរណាងើបចេញពីគ្រែនៅឡើយទេ ជុងហ្គុក
គេងបញ្ឆិតច្រត់ដៃទប់ក្បាលខ្លួនឯងកែវភ្នែកសម្លឹង
គយគន់សម្រស់អ្នកមានឈ្មោះជាប្រពន្ធខ្លួនគេពិត ជាស្រស់ស្អាតខ្លាំងណាស់! ស្អាតគ្មានកន្លែងណាទាស់សោះឡើយនាយក៏គិតថាខ្លួនឯងជាមនុស្សល្ងង់ដូចគ្នាដែលមានប្រពន្ធទាំងស្អាតឆ្លាតអស្ចារ្យពូកែគ្រប់យ៉ាងសូម្បីតែរឿងលើគ្រែតែនាយបែរជាបណ្ដោយធ្វើអោយពួកគេត្រូវអោយបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ< ហឹម~ > សម្លេងគ្រហឹមបានចេញពីក្នុងបំពង់ករបស់រាងតូចព្រមទាំងបើកភ្នែកឡើងសន្សឹមៗទទួលយកថ្ងៃថ្មីតែក៏បានឃើញអ្នកជាប្ដីកំពុងដេកច្រត់ដៃសម្លឹងមើលមកខ្លួន
< អារុណសួស្ដី > ជុងហ្គុក និយាយទាំងស្នាម ញញឹមហើយអោនទៅថើបបបូរមាត់ទន់មួយនោះដោយការថ្នាក់ថ្នម
ថេយ៉ុង មិននិយាយអ្វីលើកភួយមកភ្លុំជិតក្បាលកាលពីយប់មិញគេមិនសូវមានអារម្មណ៍អៀនខ្លាំងអ្វីឡើយតែហេតុអីទើបព្រឹកឡើងគេមានអារម្មណ៍ថាដូចជាអៀនខ្លាំងដល់ថ្នាក់និង ??
< ហុឹស! ភ្ញាក់បានហើយ > ជុងហ្គុក សើចជាមួយនឹងចរឹកអៀនខ្មាសរបស់ប្រពន្ធហើយក៏ទាញរាងកាយតូចនៅក្នុងភួយអោយមកអឹបនឹងខ្លួនយ៉ាងស្និទ្ធស្នាល
< ចុះអូនភ្ញាក់ហើយតើ! នេះម៉ោងប៉ុន្មានហើយ? > ថេយ៉ុង
< ម៉ោង9កន្លះហើយបាទប្រពន្ធសម្លាញ់ > ជុងហ្គុក
< ហ្ហាស! ហេតុអីទើបបងមិនដាសអូនផង? > គ្រាន់តែលឺថាពេលនេះម៉ោង9 កន្លះភ្លាម ថេយ៉ុង ស្រែកចង់បែកបន្ទប់ព្រោះគេមិនដែលគេងយូរដល់ថ្នាក់នេះឡើយ
< បងឃើញអូនគេងលក់ស្រួលទើបមិនចង់ដាស់អោយរំខានការគេងរបស់អូន > ជុងហ្គុក
< យ៉ាងណាបងក៏គួរតែដាសអូនបើសិនជាអូនគេងយូរដល់ថ្នាក់នេះប្រាកដជាធ្វើអោយអូនក្លាយជាទម្លាប់មិនខាន > ថេយ៉ុង
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។