ភាគទី6: ថតទុកធ្វើអី?

6.3K 334 0
                                    

@Next Day ~~~~~~

ចាប់តាំងពីថ្ងៃមានរឿងមក ថេយ៉ុង មិនដែលសូវនិយាយជាមួយ ជុងហ្គុក ដូចជាពេលពីមុនទៀតទេមិនមែនគេខឹងគ្រាន់តែគេមិនចង់អោយខ្លួនឯងត្រូវឈឺចាប់ខ្លាំងជាងនេះទៀតព្រោះគេគិតថាប្រហែលរវាងពួកគេទាំងពីរយ៉ាងណាក៏វាមិនដូចជាប្ដីប្រពន្ធគេដទៃទៀតបើសិនជាកូនកើតពេលណាចុងក្រោយពួកគេត្រូវលេងលះគ្នាវិញដដែល

< ថ្ងៃនេះតើកូនត្រូវទៅពិនិត្យផ្ទៃពោះមែនទេកូនថេយ៍ ?? > អ្នកស្រីស៊ូ និយាយសួរទៅ ថេយ៉ុង ពេលកំពុងញាំបាយពេលព្រឹកជុំគ្នាហើយនៅថ្ងៃនេះ ថេយ៉ុង ក៏មានការណាត់ត្រូវទៅពិនិត្យផ្ទៃពោះដូចគ្នា

< បាទ ត្រូវហើយអ្នកម៉ាក់ > ថេយ៉ុង

< កូនទៅតែម្នាក់ឯងទេរឺ? > លោកចន

< គឺ...> ថេយ៉ុង លឺហើយងាកសម្លឹងមើលទៅអ្នកជាប្ដីដែលអង្គុយនៅក្បែរខ្លួនគេបន្តិច ជុងហ្គុក
ក៏មើលមកគេវិញដូចគ្នា

< ចុះជុងហ្គុកឯងមិនគិតជូនប្រពន្ធឯងទៅទេឬនឹងបានជាគ្នាគេផងនេះប្រពន្ធឯងកំពុងតែមានកូនណាឯងគិតចង់បណ្ដោយអោយគេទៅតែម្នាក់ឯងដឹងថាវាមានគ្រោះថ្នាក់ដែលទេ ?! > លោកយាយ

< មិនអីទេលោកយាយខ្ញុំអាចទៅម្នាក់ឯងបាន >
ថេយ៉ុង និយាយប្រកែកព្រោះគេគិតនៅក្នុងចិត្តដឹងហើយថា ជុងហ្គុក នឹងមិនព្រមនាំគេទៅឬទៅជា មួយខ្លួន

< ចឹងចាំម៉ាក់ទៅជាមួយកូនក៏បានដែរ > អ្នកស្រីស៊ូ

< ចាំខ្ញុំជាអ្នកនាំគេទៅដោយខ្លួនឯង > ពាក្យសម្ដីរបស់ ជុងហ្គុក ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរទេព្រោះវាដូចជាចម្លែកខ្លាំងណាស់កាលពីមុននាយប្រកែកហើយគេចវេសរហូតតែលើកនេះនាយយល់ ព្រមនឹងជូនរាងតូចទៅមន្ទីរពេទ្យ?

< ល្អហើយចឹង ឆាប់នាំគ្នាញាំបាយទៅ > លោកយាយ និយាយហើយគ្រប់គ្នាក៏នាំគ្នាញាំបាយយ៉ាងស្ងៀមស្ងាត់លេងមានអ្នកណានិយាយអ្វីទៀត។

បន្ទាប់ពីពេលញាំបាយរួចហើយ ថេយ៉ុង បានឡើងទៅបន្ទប់វិញរៀបចំខ្លួនទៅមន្ទីរពេទ្យដើម្បីពិនិត្យផ្ទៃ ពោះទាំងមាន ជុងហ្គុក ជាអ្នកនាំគេទៅធ្វើអោយអ្នកស្រីស៊ូនឹងលោកយាយបានឃើញហើយនាំគ្នាញញឹមខ្ចឹបពេញចិត្តយ៉ាងខ្លាំង។

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now