ជុងហ្គុក ដើរចុះមកពីខាងលើព្រមទាំងមានកាន់
វ៉ាលីខោអាវមកជាមួយទោះបីជាម៉ាក់របស់នាយគាត់អាចគ្រាន់តែខឹងហើយនិយាយចោលមួយឆាវក៏ ដោយប៉ុន្តែនាយធ្វើពិតមែននាយនឹងចេញពីទីនេះ< ជុងហ្គុក ឯងចង់ទៅណា? > លោកយាយ និយាយសួរទៅចៅប្រុសរបស់គាត់
< ខ្ញុំនឹងចេញពីទីនេះលោកយាយ > ជុងហ្គុក
< ឯងឆ្គួតទេឬ ម៉ាក់របស់ឯងនាងអាចខឹងមួយឆាវទើបនិយាយអញ្ចឹងឯងទៅខ្វល់ធ្វើស្អី ?? > លោកយាយ
< មិនអីទេលោកយាយ ទោះជាគាត់និយាយលេងឬអាចជាការពិតតែខ្ញុំក៏ត្រូវចាកចេញដដែលនឹងខ្ញុំនាំរឿងដល់គ្រប់គ្នាមករហូតហើយខ្ញុំគ្រាន់តែចង់រៀនរស់នៅផ្សេងដោយខ្លួនឯងប៉ុណ្ណោះ > ជុងហ្គុក
< ឯងគិតច្បាស់ហើយហ្ហេស? ចុះ ជូវ៉ុន នោះតើឯងគិតយ៉ាងមិច ?? > លោកយាយ និយាយសួរដោយសម្លឹងមើល ជូវ៉ុន ដែលនៅក្នុងវង្វេងដៃរបស់
ជុងហ្គុក ប៉ុន្តែគេកំពុងគេងលក់នៅមិនទាន់ភ្ញាក់នៅឡើយទេ< ខ្ញុំនឹងយកគេទៅជាមួយខ្ញុំព្រោះគេជាកូនរបស់ខ្ញុំ
ដូច្នេះខ្ញុំអាចមើលថែគេដោយខ្លួនឯងបាន >
ជុងហ្គុក និយាយតបទៅកាន់លោកយាយហើយឈ្ងោកមុខអោនមើលកូនប្រុសរបស់ខ្លួន< បើឯងគិតអញ្ចឹងហើយយើងក៏គ្មានអ្វីត្រូវនិយាយទៀតដែរតែឯងចង់គិតទៅនៅឯណា ?? > លោកយាយ
< ប្រហែលជាទៅរស់នៅផ្ទះដែលខ្ញុំធ្លាប់បានទិញទុក > ជុងហ្គុក
< ឯងចង់អោយអ្នកបម្រើទៅតាមឯងទេ? ដើម្បី អោយបានជួយមើលថែ ជូវ៉ុន ផងពេលឯងទៅធ្វើការនោះអី > លោកយាយ
< មិនបាច់ឡើយលោកយាយ > ជុងហ្គុក
ប្រកែកព្រោះតែត្រឹមកូនម្នាក់នាយអាចចិញ្ចឹមមើលថែគេដោយខ្លួនឯងបានមិនបាច់អោយនរណាមកជួយមើលថែអ្វីទេ< មើលថែខ្លួនឯងផងឮទេ > លោកយាយ
< បាទ > ជុងហ្គុក ប្រឹងញញឹមចេញមកស្រាលៗហើយដើរចេញទៅដោយដៃម្ខាងបីកូនម្ខាងទៀតអូសវ៉ាលីដើរតម្រង់ទៅរកឡានរបស់ខ្លួនដែលចតនៅខាងមុខវីឡា
ប៉ុន្តែនាយមិនបានយករបស់របអ្វីដែលជារបស់នៅ ក្នុងគ្រួសារទៅតាមខ្លួនទេសូម្បីតែលុយគឺនាយយកតែខោអាវរបស់នាយនឹងរបស់របស ជូវ៉ុន ទៅតែ ប៉ុណ្ណោះ
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។