@វីឡាចន៚
នៅពេលត្រឡប់មកដល់ផ្ទះវិញរាងតូច ថេយ៉ុង ចេញពីក្នុងឡានដើរចូលទៅខាងក្នុងផ្ទះទាំងដៃកាន់អាវធ្វើការរបស់អ្នកជាប្ដី ជុងហ្គុក ដើរចូលមកតាម ក្រោយទឹកមុខវិញមើលសឹងតែយល់
< ថេយ៍ មកវិញហើយឬកូន > អ្នកស្រីស៊ូ
និយាយទាំងមិនបានសម្លឹងមើលអ្នកឈរនៅពីក្រោយគេទេ< បាទ > ថេយ៉ុង
< ជុងហ្គុក មកដែរ? > អ្នកស្រីស៊ូ ងាកទៅក្រោយឃើញកូនប្រុសខ្លួនឈរជ្រែងហោប៉ៅយ៉ាងសង្ហារ
តែក៏ធ្វើអោយគាត់ឆ្ងល់ដូចគ្នាព្រោះ ថេយ៉ុង
ទើបនឹងត្រឡប់មកពីខាងក្រៅចំណែកឯ ជុងហ្គុក
ទើបមកពីធ្វើការវិញដូចគ្នា? តើពួកគេមកជាមួយគ្នាឬយ៉ាងមិចអោយប្រាកដ ??< ម៉ាក់គិតថាខ្ញុំចង់មក? > ជុងហ្គុក
< ពួកកូនមកជាមួយគ្នា? > អ្នកស្រីស៊ូ សម្លឹងមើលមុខពួកគេទាំងពីរឆ្លាស់គ្នា
< គឺ...> ថេយ៉ុង មិនទាន់នឹងបាននិយាយអ្វីផង ជុងហ្គុក ក៏និយាយកាត់គេមុន
< ខ្ញុំឃើញគេឈរនៅក្បែរមាត់ផ្លូវទើបអោយគេជិះ ឡានមកជាមួយ តែការពិតខ្ញុំក៏មិនចង់យកគេមកជាមួយដែរកុំតែឃើញទៅអាណិតទេ > ជុងហ្គុក ប្រាប់ដើម្បីកុំអោយម៉ាក់របស់នាយយល់ច្រលំថាខ្លួនចង់នៅជិត ថេយ៉ុង ឬគិតអ្វីលើគេ
< លោកគិតថាខ្ញុំចង់មកជាមួយលោកណាស់ទៅហ្ហេស! > ថេយ៉ុង ស្រែកតវ៉ាព្រោះតែនាយនិយាយចេញមកធ្វើដូចខ្លួននឹងអង្វរអោយនាយជូនគេមកអញ្ចឹង
< បើដឹងថាសម្ដីខ្លាំងចឹងខ្ញុំប្រហែលជាទុកអោយឯងដើរមកផ្ទះដោយខ្លួនវិញបាត់ហើយ > ជុងហ្គុក
< ដើរមកក៏បាន > ពួកគេទាំងពីរមិនត្រឹមតែនិយាយចង់ឈ្នះរៀងខ្លួនទេនៅឈរសម្លក់បើកភ្នែកធំៗដាក់គ្នាទៀត
< មានរឿងស្អីនឹងបានជាលឺសម្លេងស្រែកឡូឡាខ្លាំងម្ល៉េះ ?? > លោកយាយដែលសម្រាកនៅក្នុងបន្ទប់របស់គាត់ក៏បានលឺសម្លេងស្រែកឡូឡានៅខាងក្រោមទើបគាត់ដើរចុះមកមើលចង់ដឹងថាមាន រឿងអ្វី
< ក៏ពីរនាក់នេះឈ្លោះគ្នាទៀតហើយអ្នកម៉ាក់ > អ្នកស្រីស៊ូ អោនខ្សឹបប្រាប់លោកយាយគ្រាន់តែកូនរបស់គាត់នឹង ថេយ៉ុង ប្រកែកគ្នាមុននេះគាត់ឈឺ ក្បាលចង់វិលមុខទៅហើយ
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។