ព្រោះតែឥឡូវ ជុងហ្គុក មិនដែលទៅរក អេននី
ឡើយទើបនាងមករកនាយដល់ក្រុមហ៊ុនដោយ ខ្លួនឯងប៉ុន្តែនៅពេលមកដល់លេខារបស់ ជុងហ្គុក មិនព្រមអោយនាងចូលទៅក្នុងបន្ទប់ធ្វើការរបស់នាយទេប្រាប់ថានាយកំពុងតែរវល់តែនាងមិនជឿទើបព្យាយាមសម្រុកចូលទៅទាល់តែបានពេលបើកទ្វារមកក៏បានឃើញ ជុងហ្គុក កំពុងតែថើបគ្នាជាមួយនឹងប្រពន្ធរបស់នាយ< អ្ហាយ៎!!!! > អេននី
< អេននី! > ជុងហ្គុក ប្រញាប់ងាកទៅមើលសូម្បីតែថេយ៉ុង ក៏បែរទៅមើលដូចគ្នាមុននឹងគេងើបចេញពីលើភ្លៅអ្នកជាប្ដីវិញ
< ខ្ញុំព្យាយាមឃាត់នាងមិនអោយចូលមកដែលប៉ុន្តែនាងនៅតែចរចេសចូលមកទាល់តែបាន > លេខា ជុងហ្គុក បាននិយាយប្រាប់ទៅនាយ
< មិនអីទេ នាងចេញទៅវិញសិនទៅ > ជុងហ្គុក ប្រាប់ហើយទើបស្រីម្នាក់នោះនាងដើរចេញទៅខាង ក្រៅវិញ
< មុននេះបងធ្វើស្អីហ្ហាស!! > អែននី ស្រែកសួរទៅ ជុងហ្គុក ជាមួយនឹងការខឹងសម្បើមឈរក្ដាប់យ៉ាងណែនកែវភ្នែកវិញសម្លក់មុខ ថេយ៉ុង មិនដាក់ភ្នែក
< ក៏ដូចអូនឃើញ > ជុងហ្គុក ឆ្លើយរបៀបហីៗដូច ជាមិនបានខ្វល់ឬភ្ញាក់ផ្អើលអ្វីវាខុសស្រឡះមិនដូច ជាពីមុនដែលនាយតែងតែខ្វល់ខ្វាយពីអារម្មណ៍របស់នាងភ័យខ្លាចនាងអន់ចិត្តឬខឹងអ៊ីចឹង
< បង! > អេននី
< អូនមកទីនេះមានការអ្វី? > ជុងហ្គុក
< អរ~ឥឡូវនេះទាល់តែមានការទើបអូនអាចមករកបងបានមែនទេ? បើសិនជាអូនមិនមកទេអូនក៏មិន ដឹងថាបងកំពុងតែថើបគ្នាជាមួយនឹងអាក្មេងនេះដែរ!! > អេននី និយាយហើយលើកដៃចង្អុលទៅ
ថេយ៉ុង ដែលឈរនៅស្ងៀមទាំងមិនមាត់អ្វីនោះ< កុំមកហៅគេបែបនេះអោយសោះ! > ជុងហ្គុក ស្រាប់តែមិនពេញចិត្តភ្លាមៗពេលលឺ អេននី
ហៅប្រពន្ធខ្លួនថាអាក្មេងនោះបែបហ្នឹងទាំងដែលកាលពីមុននាងក៏ធ្លាប់ហៅ ថេយ៉ុង អញ្ចឹងនៅចំពោះ មុខនាយដូចគ្នាប៉ុន្តែនាយមិនបានមានអារម្មណ៍ថាខឹងឬមិនពេញចិត្តដូចជាពេលនេះ!< យ៉ាងមិចអូនហៅមិនបាន? ក្រែងពីមុនអូនក៏ហៅវាអញ្ចឹងតើហេតុអីបងមិនថាអោយអូនផងតែពេល នេះបងបែរជានិយាយការពារវាឬមួយបងស្រលាញ់វាពិតមែនហើយឬ ?? > កាន់តែនិយាយធ្វើអោយនាងកាន់តែខឹង
ESTÁS LEYENDO
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
Ficción Generalរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។