@ព្រឹកថ្ងៃថ្មី៚
ថេយ៉ុង ភ្ញាក់ពីគេងទាំងភ្នែករបស់គេឡើងហើមខ្លាំងព្រោះកាលពីយប់គេបានសង្ងំយំអស់ជាច្រើនម៉ោងរហូតដល់គេងលក់! ពេលគេដើរចេញពីក្នុងបន្ទប់រកចុះទៅខាងក្រោមក៏បានជួបជុងហ្គុក ដែលទើបនឹងចេញមកពីបន្ទប់របស់នាយដូចគ្នាតែគេសុខចិត្តធ្វើជាមិនខ្វល់ហើយដើរគេចចុះទៅខាងក្រោមមុន
< ថេយ៍ចុះមកហើយឬ អៅ! ជុងហ្គុក! > អ្នកស្រីស៊ូ ងាកទៅខាងលើក៏ឃើញកូនប្រុសរបស់ខ្លួនកំពុងដើរចុះមកជាមួយនឹងទឹកមុខក្រញូវទាំងព្រឹក
< យើងស្មានតែឯងលេងចូលផ្ទះរហូតហើយតើ > លោកយាយ និយាយឡើងសម្លឹងមើលមុខអ្នកជាចៅបង្កើត
< ខ្ញុំក៏មិនចង់មកប៉ុន្មានដែរតែអ្នកម៉ាក់តេទៅតាមរហូតបានជាខ្ញុំព្រមមក > ជុងហ្គុក
< ជុងហ្គុក! > អ្នកស្រីស៊ូ ហៅឈ្មោះកូនប្រុសខ្លួនរបៀបឃាត់កុំអោយគេនិយាយអ្វីបន្តទៀតទើបនាយទាញកៅអីទម្លាក់អង្គុយចុះនៅក្បែរ ថេយ៉ុង
< មុខកូនត្រូវអ្វីមកហេតុអីបានមានស្នាមជាំ? > លោកចន សួរពេលងាកទៅឃើញមុខ ជុងហ្គុក មានស្នាមជាំនៅមានឈាមកកត្រង់កន្លែងកែមមាត់ទៀតផង ថេយ៉ុង កំពុងអោនញាំអាហាររបស់ខ្លួនលឺហើយមិនមាត់អ្វីចាំមើលថាតើនាយនឹងនិយាយតបទៅប៉ារបស់នាយវិញយ៉ាងមិច?
< គ្មានអីទេប៉ាខ្ញុំគ្រាន់តែមិនប្រយ័ត្នទើបដួសនៅក្នុងបន្ទប់ទឹក > ជុងហ្គុក និយាយតែភ្នែកសម្លឹងមើល ទៅរាងតូចគ្រាន់តែគិតដល់រឿងកាលពីយប់មិញនេះហើយធ្វើអោយនាយក្ដៅក្រហាយភ្លាម
ថេយ៉ុង លួចញញឹមតិចៗនៅចុងមាត់គេស្មានតែប្ដីខ្លួនខ្លាំងហ៊ាននិយាយប្រាក់ការពិតតើបើសិនជានាយនិយាយគេក៏ហ៊ាននឹងប្រាប់ទៅគ្រប់គ្នាដូចគ្នាថាកាលពីយប់មិញនេះនាយបាននិយាយអ្វីនឹងធ្វើអ្វីខ្លះដាក់គេ
< កូនចង់ទៅណា? > អ្នកស្រីស៊ូ សួរទៅ ជុងហ្គុកពេលឃើញគេងើបឈរវិញ
< ទៅធ្វើការ > ជុងហ្គុក
< តែកូននៅមិនទាន់បានញអាហារពេលព្រឹកនៅ ឡើយទេ > អ្នកស្រីស៊ូ
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។