ថេយ៉ុង អង្គុយនៅក្នុងបន្ទប់ទាំងភ័យបុកពោះតែដោយសាររឿងមុននេះ! មិនប៉ុន្មាននាទីក្រោយមកស្រាប់តែបានលឺសម្លេងគោះទ្វារក៏គ្មានអ្នកណាក្រៅ ពីប្ដីគេនោះទេ
< មិនអីទេ ថេយ៉ុង ធ្វើដូចមុននេះឯងមិនបានធ្វើអ្វីសម្រួលអារម្មណ៍ធ្វើខ្លួនធម្មតាកុំភ័យ > ថេយ៉ុង និយាយប្រាប់ខ្លួនឯងឈរដកដង្ហើមធំសម្រួលអារម្មណ៍កុំអោយភ័យឬបញ្ចេញរឹកពារខ្មាស់អៀនអ្នកជាប្ដីមុននឹងដើរទៅបើកទ្វារ
< ក្រាក >
< មើលស្អី? > ថេយ៉ុង សួរទៅ ជុងហ្គុក
ពេលបើកទ្វារមកឃើញនាយឈរជ្រែងហោប៉ៅសម្លឹងមើលគេទាំងញញឹមញញែមវាធ្វើអោយគេដឹងថានាយមានឃើញកាយវិការរបស់គេមុននេះអស់បាត់ទៅហើយ< មើលមិនបាន? មានបិទផ្លាកហាមទេ? > ជុងហ្គុក
< ឆើស! > ថេយ៉ុង ប្រញាប់គេចមុខដើរចូលទៅក្នុងបន្ទប់វិញបាត់
< ហុឹស ក្មេងនេះ > ជុងហ្គុក សើចទាំងគ្រវីក្បាលហើយបិទទ្វារបន្ទប់វិញមុននឹងដើរចូលទៅក្នុងបន្ទប់តាមក្រោយ។
< ហេតុអីថ្ងៃនេះលោកមកពីធ្វើការវិញយប់ម្ល៉េះ? > ថេយ៉ុង ធ្វើជាសួរបង្វិលរឿងដើម្បីអោយនាយភ្លេចរឿងមុននេះ
< ព្រោះនៅក្រុមហ៊ុនមានរឿងរញ៉េរញ៉ៃច្រើនពេកបានជាខ្ញុំត្រូវត្រឡប់មកផ្ទះវិញយប់បែបនេះ >
ជុងហ្គុក< អរ~ > ថេយ៉ុង
< តែអេ! ពេលមកដល់ខ្ញុំដូចជាឃើញមនុស្សពោះប៉ោងខ្លះកំពុងតែឈររាំស្រែកច្រៀងមើលទៅដូចជាមានក្ដីសុខណាស់ចឹង > ជុងហ្គុក និយាយ
ដៀមដាមអោយរាងតូចជាប្រពន្ធនាយដឹងថាគេព្យាយាមនិយាយអោយខ្លួនភ្លេចរឿងមុននេះតែចង់ប្រាប់ថាកុំសង្ឃឹមនាយនឹងភ្លេចវាងើយៗ!< លោក! > ថេយ៉ុង បានត្រឹមតែអង្គុយខាំមាត់សម្លឹងមុខនាយព្រោះដឹងថានាយនិយាយ ដៀមដាមថាអោយខ្លួនចំណែកមុខឡើងស្រាប់តែឡើងក្រហមព្រឿងៗ
< យ៉ាងមិច? ថ្ងៃនេះមានរឿងអ្វីមែនទេទើបមើល ទៅដូចជាមានក្ដីសុខដល់ថ្នាក់នឹង ហុឹម? > ជុងហ្គុក ច្រត់ដៃនឹងពូកឃុំខ្លួន ថេយ៉ុង អោនមុខនិយាយសួរគេ
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។