ភាគទី42 : កុំប៉ះអូនប្រយ័ត្នកូនវៃ

4.8K 159 1
                                    

នៅពេលញាំបាយរួចហើយគ្រប់គ្នានៅអង្គុយនិយាយលេងជជែកគ្នាបានប្រហែលជាមួយសន្ទុះទើបអ្នកស្រីស៊ូនឹងប្ដីរបស់គាត់ហើយលោកយាយត្រឡប់ទៅផ្ទះវិញណាមួយវាក៏រៀងយប់ណាស់ដែលទៅហើយ

< ប៉ាៗ កើតអ្វីតើមែនទេ ?? > ជូវ៉ុន វាឡើងទៅលើពូកនឹងនិយាយសួរទៅប៉ាធំរបស់គេព្រោះតែឃើញ
មុខនាយមិនស្រស់

< កូនមិនទៅសួរប៉ាថេយ៍របស់កូនទៅ > ជុងហ្គុក

< អៅ! មិចក៏មកសួរអូនវិញ? > ថេយ៉ុង ដើរចេញមកពីក្នុងបន្ទប់ទឹកបានឮប្ដីនិយាយគេសួរក៏បកទៅនាយវិញព្រោះគេទើបតែងូតទឹករួច

< ក៏ព្រោះតែអូននឹងហើយ! អូនទៅមានរឿងជាមួយអ្នកផ្សេងវៃទះតបគ្នាដល់ថ្នាក់ស្នាមមុខតែគ្រប់គ្នា មិនដឹងក៏គិតថាបងធ្វើបាបអូនទាំងដែលបងមិន បានដឹងរឿងអ្វីផងតែពួកគាត់ជេស្ដីបងនៅវៃបង ទៀត > ជុងហ្គុក និយាយទាំងមុខស្អុយប៉ែព្រោះម៉ាក់នាយវៃនាយមុននេះកម្លាំងដៃគាត់មិនមែនស្រាលឯណាបើសិនជា ថេយ៉ុង មិនចូលមកឃាត់ហើយនាយមិនគេចទេមុខរបស់នាយប្រហែលជាមានស្នាមជាំដូចជាប្រពន្ធខ្លួនបាត់ហើយ

ជូវ៉ុន ឮប៉ាធំគេនិយាយក៏លើកដៃខ្ទប់មាត់លួចសើច សំណាងហើយដែលគេធ្វើជាក្មេងល្អមិនលូតមាត់នៅរឿងនឹងបើមិនដូច្នេះទេប៉ាធំរបស់គេប្រាកដជាខឹងគេម្នាក់ទៀតដែលមិនខានឡើយ

< ហូរ~ អូនសូមទោសប្ដីសម្លាញ់អូនគ្មានចេតនាធ្វើអោយគ្រប់គ្នាយល់ច្រលំលើបងឡើយណាអូន
រកនិយាយប្រាប់ការពិតហើយតែអ្នកម៉ាក់គាត់និយាយកាត់អូនមុនបងក៏ឃើញមិនចឹង? > ថេយ៉ុង ឡើងទៅពូកអង្គុយនៅក្បែរនាយ

< ទម្រាំតែគ្រប់គ្នាដឹងការពិតបងត្រូវអ្នកម៉ាក់វ៉ៃចង់ស្ពឹកមុខបាក់ឆ្អឹងទៅហើយ > ជុងហ្គុក

< មើល!អោយអូនមើលបន្តិចតែមុខបងរៀងឡើង ក្រហមពិតមែនបងឈឺខ្លាំងទេ? > ថេយ៉ុង លើកដៃចាប់មុខប្ដីមើលថ្នមៗឃើញថាមុខរបស់នាយមាន ស្នាមឡើងក្រហមតិចៗពិតមែន

ក្នុងចិត្តក៏អាណិតនាយហើយតែពេលនឹកឃើញដល់រឿងមុននេះគេក៏ទប់សំណើចមិនជាប់ដូចគ្នាប៉ុន្តែគេមិនគិតថាគ្រប់គ្នាបារម្ភពីគេដល់ថ្នាក់នឹងឡើយគិតថាខ្លួនឯងសំណាងហើយដែលអាចបានក្លាយជាសមាជិកម្នាក់នៅក្នុងគ្រួសារត្រកូលចន
ហើយបានគ្រប់គ្នាបារម្ភយកចិត្តទុកដាក់លើគេខ្លាំងអញ្ចឹង តែក៏ល្អហើយបើសិនជាគេដឹងថាប្ដីរបស់គេលួចក្បត់គេមានស្រីអីនោះនាយត្រៀមខ្លួនដោះស្រាយជាមួយនឹងគ្រួសាររបស់នាយអោយហើយទៅ!

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Место, где живут истории. Откройте их для себя