ភាគទី33 : តើយើងអាចនឹងប្រសៃប្រសាទកើតឆ្គួតទេ?

4.4K 221 1
                                    

@ព្រឹកថ្ងៃថ្មី

មនុស្សពីរនាក់កំពុងដេកអោបគ្នាយ៉ាងស្អិតរមួតព្រោះតែពួកគេម្នាក់ៗគិតថាខ្លួនឯងកំពុងតែអោបកូនប៉ុន្តែការពិតនោះគឺ ជូវ៉ុន ភ្ញាក់ពីគេងមុនពួកគេបានងើបចូលទៅបន្ទប់ទឹកបាត់ហើយ

< ជូវ៉ុន ហា៎ភ្ញាក់ឡើងកូន > ជុងហ្គុក និយាយហៅកូនប្រុសអោយគេភ្ញាក់ពីគេងតាមទម្លាប់ព្រោះគិត ថាខ្លួនឯងនៅតែពីរនាក់កូនដូចរាល់ដងតែភ្នែកមិន ទាន់បើកនៅឡើយទេដៃក៏អោបចង្កេះតូចមួយនោះជាប់ព្រមទាំងយកច្រមុះទៅត្រដុលលើថ្ពាល់របស់គេនឹងអូសចុះមកឈ្មុសឈ្មុលលើកញ្ចឹងកគេថើរៗ

< ហុឹម~ ជូវ៉ុន ប៉ារសើបណា > ថេយ៉ុង ផ្អៀង.កគេចចេញបន្តិចព្រោះតែរសើបចំណែកឯភ្នែកគេវិញមិន ព្រមបើកឡើយព្រោះមិនទាន់អស់ងងួយ

< សម្លេងនេះ...> ជុងហ្គុក បានលឺសម្លេងអម្បាញ់មិញហើយធ្វើអោយនាយចម្លែកចិត្តជ្រួញ ចិញ្ចើមចូលគ្នារីឯរាងតូចវិញក៏ដូចគ្នាទើបពួកគេទាំងពីរបើកភ្នែកឡើងក៏ឃើញថាភ្នែកទប់ភ្នែកមុខទល់មុខ

< អ្ហាយ៎!! / ហ្ហេឺយ!! > ពួកគេទាំងពីរស្រែកឡើងព្រមគ្នា ថេយ៉ុង អោនទៅមើលខាងក្រោមឃើញដៃ ជុងហ្គុក កំពុងអោបចង្កេះខ្លួនទើបនាយប្រញាប់ដកដៃចេញវិញយ៉ាងលឿនមុននឹងងើបអង្គុយ

< អាឆ្គួត ហេតុអីទើបលោកឯងមកអោបខ្ញុំហើយថើបខ្ញុំចឹងហ្ហាស !!! > ថេយ៉ុង ស្រែកដាក់ ជុងហ្គុក ព្រមទាំងលើកដៃចង្អុលមុខនាយឯដៃម្ខាងទៀតក្ដាប់ថ្ពាល់ខ្លួនឯង

< ក៏ខ្ញុំគិតថាជា ជូវ៉ុន > មែន! មុននេះនាយគិតថាអ្នកដែលខ្លួនកំពុងអោបថើបគឺជា ជូវ៉ុន តែអ្នកណាទៅដឹងថាគេម្នាក់នោះបែរជាអតីតប្រពន្ធខ្លួនទៅវិញ

< មិនពិត! លោកឯងចង់កេងចំណេញលើខ្ញុំលោកឯងជាមនុស្សឈ្លៀតឱកាសខ្លាំងណាស់ > ថេយ៉ុង រកនឹងលើកដៃវៃ ជុងហ្គុក តែសំណាងដែលនាយចាប់ដៃគេទាន់មិនចឹងទេមុខរបស់នាយប្រហែលជាត្រូវមានស្នាមជាំទាំងព្រឹកបាត់ហើយ

< នៀក! ឯងគិតថាខ្ញុំចង់ថើបឯងណាស់ទៅហ្ហេស? បើសិនខ្ញុំដឹងថាជាឯងខ្ញុំក៏មិនថើបដែរ > ជុងហ្គុក និយាយមាត់ខុសពីចិត្តទាំងដែលរាល់ថ្ងៃបន់អោយតែបាននៅក្បែរគេសោះ ថេយ៉ុង ហារមាត់រកនឹងជេ នាយទៀតហើយតែក៏ខ្ចឹបមាត់វិញពេលលឺសម្លេង
កូនប្រុស

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now