ភាគទី36 : ត្រឡប់មករស់នៅជាមួយគ្នាវិញ

5.6K 209 0
                                    

នៅពេលបានលឺ ថេយ៉ុង ហៅខ្លួនដោយប្រើសព្វនាមថា បង មិនមែនជាលោកដូចរាល់ដងថែមទាំង រត់មកអោបខ្លួនមួយទំហឹងដោយប្រញាប់ប្រញាល់ធ្វើអោយ ជុងហ្គុក ចម្លែកចិត្តជាខ្លាំងនឹងឆ្ងល់ដូចគ្នាព្រោះតែមិនយល់ថាគេកើតអ្វីទៀតហើយទើបបានជាប្លែកខ្លាំងម្ល៉េះ ??

< មើលមុខអូនធ្វើអ្វី? > ថេយ៉ុង ងើយមុខទៅ
និយាយសួរ ជុងហ្គុក ព្រោះតែនាយគិតតែអង្គុយសម្លឹងមើលមកខ្លួនដោយកែវភ្នែកចម្លែកបែបប្រាប់មិនត្រូវទាំងដែលគេកំពុងតែអង្គុយរុំរបួសនៅត្រង់កែងដៃអោយនាយ! ចំណែកឯ ជូវ៉ុន បានចេញពីងូតទឹកវិញហើយរាងតូចក៏បានស្លៀកពាក់រៀបចំខ្លួនអោយគេពេលនេះក៏កំពុងអង្គុយលេងនៅខាងមុខផ្ទះតែម្នាក់ឯង

< អូន? ថេយ៍ហៅខ្លួនឯងថាអូនហ្ហេស ?? >
នាយកាន់តែមិនយល់ខ្លាំងទៅហើយសុខៗគេក៏និយាយជាមួយខ្លួនដោយប្រើពាក្យអូនបងតើគេចង់លេងអ្វីជាមួយនាយទៀតហើយនិង ??

< ត្រូវហើយយ៉ាងមិច? បងកើតអីហេតុអីធ្វើដូចជា ភ្ញាក់ផ្អើលម្ល៉េះ? > ថេយ៉ុង

< បងទេដែលជាអ្នកនិយាយពាក្យនឹងថេយ៍កើតអី? > ជុងហ្គុក

< កើតអី? អូនមិនបានកើតអីឯណា > ថេយ៉ុង
តបវិញទាំងធ្វើមុខក្រញូវសង្ស័យតែមុននេះត្រូវម៉ូតូបុកក្រឡាប់ខួរបាត់ហើយទេដឹង? ទើបមកសួរសំនួរប្លែកៗអ៊ីចឹង

< មិនកើតអីតែមិចក៏អូនប្លែកខ្លាំងម្ល៉េះ ?? >
ជុងហ្គុក

< ប្លែកត្រង់ណាអូននៅដូចដើមតើ > ថេយ៉ុង

< ប្លែកត្រង់អូននិយាយជាមួយបងដោយប្រើសព្វ នាមអូនបងមិនមែនជាខ្ញុំលោកដូចពីមុន >
ជុងហ្គុក

< អូនចង់និយាយបែបហ្នឹងមានបញ្ហាទេ ?? >
ថេយ៉ុង

< អូនចង់លេងអីជាមួយបងទៀតហើយថេយ៍? >
ជុងហ្គុក សម្លឹងមើលមុខ ថេយ៉ុង ដោយទឹកមុខ
រាប់ស្មើរទទួលថានាយរំភើបសប្បាយចិត្តពេលបាន លឺសព្វនាមដែលគេនិយាយជាមួយខ្លួនដោយប្រើ ពាក្យអូនបងអញ្ចឹងតែចិត្តមួយទៀតនាយកំពុងគិត ថាគេចង់លេងសើចជាមួយខ្លួនអោយប្រាកដ?

វាមិនងើយឡើយណាដែលនាយអាចកាត់ចិត្តពីគេបានបើសិនជាគេនៅតែធ្វើដូចបារម្ភពីខ្លួនដូចនៅតែស្រលាញ់នាយទាំងដែលការពិតរវាងពួកគេទាំងពីរមិនអាចត្រឡប់ទៅដូចដើមបានវិញដដែលបើបែប ហ្នឹងតើពេលណាទើបនាយអាចកាត់ចិត្តពីគេបានទៅ ??

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now