ភាគទី38 : នៅតែពីរនាក់!

4.5K 207 0
                                    

មុននេះមិនដឹងថាមានរឿងអ្វីឡើយទើបបានជាមកដល់ក្នុង Office រាងតូចគេគិតតែអង្គុយធ្វើមុខក្រញូវមិនមាត់អ្វីសោះធ្វើអោយអ្នកជាប្ដីឃើញហើយអត់ចម្លែកចិត្តមិនបាន

< អូនកើតអីថេយ៍? > ជុងហ្គុក និយាយសួរទៅ
ថេយ៉ុង ដែលអង្គុយមើលកូនកំពុងលេងរបស់លេងតែម្នាក់ឯង

< ទេ! មិនបានកើតអីទេ > ថេយ៉ុង

< មកនេះ > ជុងហ្គុក បក់ដៃហៅរាងតូចជាប្រពន្ធអោយមកជិតខ្លួនទើប ថេយ៉ុង ព្រមងើបដើរទៅនាយក៏ទាញគេអោយអង្គុយលើភ្លៅរបស់ខ្លួនម្ខាងហើយអោបចង្កេះគេ

< ប្រាប់បងបានទេថាមុននេះមានរឿងអី ហុឹម? > ជុងហ្គុក

< អូនប្រាប់ហើយថាមិនបានមានរឿងអីឡើយ >
ថេយ៉ុង

< បើគ្មានរឿងអីហេតុអីទើបទឹកមុខអូនមិនស្រស់? បងថែមទាំងឃើញបុគ្គលិកប៉ុន្មាននាក់នោះឈរអោនមុខចុះទាំងយំតើពួកនាងបានធ្វើអីអូន ?? > ជុងហ្គុក

< ក៏ពួកនាងនិយាយថាអោយអូនមុន > ថេយ៉ុង

< ពួកនាងនិយាយអី? > ជុងហ្គុក

< ពួកនាងនិយាយថាអូនធ្លាប់ធ្វើការក្នុងក្លឹបចរឹក ប្រុសច្រើនថាអូនមិនល្អនឹងមិនសាកសមជាមួយបង > ថេយ៉ុង និយាយប្រាប់ពេបមាត់រកយំដូចជាកូនក្មេង គេអាចនឹងធ្វើជារឹងមាំនៅចំពោះមុខមនុស្សទាំងនោះដើម្បីកុំអោយពួកគេហ៊ាននិយាយមើលងើយខ្លួនបានទៀតតែការពិតក្នុងចិត្តគេវាឈឺចាប់ខ្លាំងណាស់ពេលឮពាក្យសម្ដីបែបហ្នឹង

< មាត់មនុស្សអូនក៏ដឹងមិនអាចហាមឃាត់មិនអោយគេនិយាយអាក្រក់ពីយើងបាន ប៉ុន្តែអ្វីដែលសំខាន់អូនមិនមែនជាមនុស្សបែបហ្នឹងដូចជាពួកគេបាននិយាយ អូនជាប្រពន្ធល្អរបស់បងហើយក៏សាកសមជាមួយបងបំផុតបងស្រលាញ់អូនបងមិនដែលខ្វល់ពីអតីតកាលរបស់អូនថាយ៉ាងមិចឬធ្លាប់ធ្វើការក្នុងក្លឹបអ្វីឡើយដូច្នេះអូនទៅខ្វល់ជាមួយនឹងសម្ដីឥតប្រយោជន៍ទាំង នោះធ្វើអី? > ជុងហ្គុក និយាយប្រាប់ដោយប្រើពាក្យសម្ដីលួងលោមកុំអោយគេយកសម្ដីឥតប្រយោជន៍គ្មានបានការទាំងនោះមកគិតទុកនៅក្នុងចិត្តទៀត តែនាយនិយាយគឺជាការពិតនាយមិនបានខ្វល់ពីអតីតកាលរបស់គេថាគេធ្លាប់ធ្វើការក្នុងក្លឹបឬយ៉ាងមិចឡើយសំខាន់ពេលនេះគឺនាយស្រលាញ់គេដោយ ស្មោះអ្នកផ្សេងគេចង់មើលមកប្រពន្ធនាយជាមនុស្សយ៉ាងមិចក៏តាមចិត្តតែសម្រាប់នាយគេជាប្រពន្ធដែល ល្អបំផុត

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now