ភាគទី27 : តើមាន...មានន័យថាយ៉ាងមិច?

4.4K 234 1
                                    

យប់ជ្រៅ ជូវ៉ុន បានគេងលក់បាត់ទៅហើយ
នៅឡើយតែប៉ារបស់គេទេដែលចេញមកអង្គុយ លេងនៅខាងក្រៅតែម្នាក់ឯងទាំងក្បែរខ្លួនរបស់នាយមានដបស្រាជាច្រើនដប

< ពេលនេះតើអូនកំពុងធ្វើអ្វី? អូនមាននឹកបងដូច ជាបងកំពុងតែនឹកអូនទេថេយ៍ ?? > ជុងហ្គុក
អង្គុយអោបក្បាលជង្គង់ស្រឡីឡើងព្រមទាំងងើយសម្លឹងមើលទៅព្រះចន្ទ តើពេលនេះគេធ្វើអ្វីគេមាននឹកខ្លួនទេក្នុងចិត្តគេនៅមាននាយដូចដើមឬអត់?
តើគេនៅស្រលាញ់នាយទៀតទេ? នាយតែងតែចោតសំនួរសាំដែលនិយាយសួរទៅតាមខ្យល់បែប នេះរាល់ថ្ងៃព្រោះតែវាគ្មានអ្នកណាឆ្លើយបតនឹងសំណួរនាយវិញថែមទាំងជាអ្វីធ្វើអោយនាយភ័យ ខ្លាចមករហូតព្រោះទោះបីជា ថេយ៉ុង អាចនៅតែជាគេដូចដើមតែខាងក្នុងចិត្តគេវាអាចនឹងមិនបាននៅដូចដើមទៀតក៏ថាបាន

ប៉ុន្តែរឿងដែល អេននី បាននិយាយកាលពីប៉ុន្មាន ម៉ោងមុននាយមិនបានជឿសម្ដីនាងឬអ្វីឡើយទោះ ជានាងមិនមកនិយាយអ្វីតែក្នុងចិត្តរបស់នាយក៏លួចគិតដល់រឿងនឹងដូចគ្នាព្រោះតែសាច់ញាតិ
ថេយ៉ុង គេក៏គ្មានអ្នកស្គាល់គេក៏មិនបានទៅរកអញ្ចឹងតើគេទៅណាបើគេមិនស្គាល់អ្នកណាផ្សេងទៀតផង? តែយ៉ាងណាក្នុងខួរក្បាលរបស់នាយនៅតែមានគំនិតតូចមួយដែលគិតថា ថេយ៉ុង អាចគ្រាន់តែខឹងនាយទើបគេទៅសង្ងំនៅកន្លែង ណាមួយប៉ុណ្ណោះគេនឹងមិនមានអ្នកណាឡើយ

< មិនថាថ្ងៃស្អែកឬខានស្អែកថ្ងៃបន្ទាប់ទៀតក៏តាមបងនៅតែរងចាំអូនទោះជារវាងពួកយើងត្រូវចប់ ហើយក៏ដោយប៉ុន្តែបងក៏នៅរងចាំរហូតទាល់តែអូនត្រឡប់មកវិញបងនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បី អោយពួកយើងដូចដើមសង្ឃឹមថាថ្ងៃណាមួយបងអាចនឹងរកអូនឃើញ > ជុងហ្គុក សម្លឹងមើលរូបថតរាងតូចជាប្រពន្ធដែលនៅក្បែរខ្លួនស្នាមញញឹមរបស់គេពិតជាទន់ភ្លន់នៅតែស្រស់ស្អាតសម្រាប់នាយដដែល! កាន់តែនាយមើលក្នុងចិត្តនាយកាន់តែស្រែកយំដង្ហៅទាមទារចង់អោយគេត្រឡប់មកវិញចង់អោយគេដឹងថាខ្លួននៅរងចាំគេចង់អោយគេបាន ដឹងថានាយនៅតែស្រលាញ់គេប៉ុន្តែក៏នាយមិនអាចធ្វើបានក្រៅពីអង្គុយនិយាយតែម្នាក់ឯងដូចជាមនុស្សឆ្គួតតែប៉ុណ្ណឹងព្រោះនៅពេលនេះនាយមិន ដឹងថាគេនៅឯណាឡើយ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now