ភាគទី28 : ថេយ៍ គ្រាន់តែនិយាយកុហកមែនទេ?

4.4K 212 1
                                    

ក្រោយពេលបានជួបហេតុការណ៍ដែលមិនគួរអោយចង់ជឿហើយ ជុងហ្គុក ឈរនៅស្ងៀមស្លុតអារម្មណ៍មិនទាន់បាត់នៅឡើយទេពេលនេះនាយធ្វើខ្លួនមិនត្រូវឡើយ! ថ្ងៃនេះនាយបានជួបគេជាមនុស្សម្នាក់ដែលនាយតាមរកស្ទើរឆ្គួតចុងក្រោយនាយក៏បានជួបគេប៉ុន្តែមិនមែនជួបគេតែម្នាក់ឯងថែមទាំងមានប្រុសម្នាក់នោះទៀតផងគេគឺជាមនុស្សដែលនាយស្គាល់ពួកគេទាំងពីរថែមទាំងហៅគ្នាអូនបងទៀត ផង?

< ប៉ាៗ មុននេះគាត់ម្នាក់នោះជាប៉ាថេយ៍តើមែន ទេ ?? > ជូវ៉ុន អង្រួនដើមដៃអ្នកជាប៉ានិយាយសួរទៅកាន់នាយទាំងសប្បាយចិត្ត

ជូវ៉ុន គេស្គាល់ ថេយ៉ុង ដឹងថាគេគឺជាប៉ារបស់ខ្លួនព្រោះតែកន្លងមក ជុងហ្គុក តែងតែអោយរូបថត
រាងតូចមើលនឹងនិយាយពី ថេយ៉ុង ប្រាប់គេរហូតទើបធ្វើអោយគេដឹងណាមួយព្រោះតែគេចង់ដឹងថា ថេយ៉ុង ទៅណាទើបមិនដែលមករកឬមកលេងគេសោះចឹងទើប ជុងហ្គុក ដាច់ចិត្តប្រាប់ទៅគេដូចគ្នាថាពួកគេទាំងពីរបានចែកផ្លូវគ្នាបាត់ហើយ

< គឺ...> ជុងហ្គុក និយាយមិនចេញព្រោះតែមិនដឹងថាគួរតបនិយាយប្រាប់ទៅកូនប្រុសយ៉ាងមិចវិញ

< គឺអ្វីទៅប៉ា? > ជូវ៉ុន ងើយសម្លឹងមើលមុខ
ជុងហ្គុក ព្រមទាំងធ្វើភ្នែកម៉កៗរបៀបឆ្ងល់

< គេម្នាក់នោះមិនមែនជាប៉ាថេយ៍របស់កូនទេ >
ជុងហ្គុក ជ្រើសរើសនិយាយកុហកកូនប្រុស

ទោះបីគេម្នាក់នោះគឺជា ថេយ៉ុង ពិតមែនតែពេល នេះនាយមិនដឹងឡើយថាគេនឹងប្រុសម្នាក់នោះត្រូវ ជាអ្វីនឹងគ្នាបើសិនជានាយឆ្លើយប្រាប់ ជូវ៉ុន
ថារាងតូចគឺប៉ាតូចរបស់គេពិតមែនហើយបើគេ
ទៅរក ថេយ៉ុង ប៉ុន្តែគេមិនទទួលស្គាល់ ជូវ៉ុន ជាកូនឬធ្វើដូចជាមិនស្គាល់គេនោះតើកូនរបស់នាយមិនឈឺចាប់ទៅហើយទេ? ព្រោះតែអញ្ជឹងហើយទើបនាយមិនទាន់ហ៊ានប្រាប់សុខចិត្តជ្រើសរើសកុហក គេសិន

< ប៉ុន្តែគាត់ម្នាក់នោះមុខដូចប៉ាថេយ៍ខ្លាំងណាស់សូម្បីតែឈ្មោះក៏ដូច > ជូវ៉ុន ធ្វើមុខស្អុយគិតថាបានជួបមុខប៉ាថេយ៍របស់គេហើយតែបែរជាមិនមែនទៅ វិញទោះបីជាប៉ារបស់គេនឹងប៉ាថេយ៍គេបានចែកផ្លូវគ្នាហើយក៏ពិតមែនប៉ុន្តែយ៉ាងណាគេនៅតែចង់ជួបមុខប៉ាថេយ៍របស់គេដែរព្រោះប៉ារបស់គេបានប្រាប់គេថាប៉ាថេយ៍ស្រលាញ់គេខ្លាំងណាស់តែប្រហែល ជាគាត់រវល់ទើបគាត់មិនអាចមកលេងខ្លួនបាន

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now