@ព្រឹកថ្ងៃថ្មី៚
ពន្លឺព្រះអាទិត្យដែលកំពុងតែរះបានជះចូលមកក្នុង បន្ទប់តាមបង្អួចបានបើកទុកចោលនោះមកប៉ះ
ហ្នឹងមុខ ជុងហ្គុក បណ្ដោយអោយនាយត្រូវភ្ញាក់ឡើងទាំងបង្ខំ< ហុឹម~ តើគេទៅណាហើយ? > ជុងហ្គុក ស្រដី ឡើងនៅពេលបើកភ្នែកឡើងមកមិនបានឃើញ
ថេយ៉ុង នៅក្នុងបន្ទប់គឺមានតែនាយកំពុងគេងនៅ ក្នុងបន្ទប់របស់គេតែម្នាក់ឯងប៉ុណ្ណោះ< ប្រហែលចុះទៅខាងក្រោមបាត់ហើយទេដឹង? > ជុងហ្គុក ងើបអង្គុយសម្លឹងមើលជុំវិញបន្ទប់សម្លេងបើកទឹកក៏គ្មានលឺចេញពីក្នុងបន្ទប់ទឹកដែរទើបគិត ថាប្រហែលជារាងតូចចុះទៅខាងក្រោមបាត់ហើយបានជានាយប្រញាប់ងើបដើរចេញពីក្នុងបន្ទប់
ថេយ៉ុង ដើរតម្រង់ទៅបន្ទប់របស់ខ្លួនវិញប៉ុន្តែដឹងទេថាកាលពីយប់មិញនេះនាយពិតជាមានក្ដីសុខខ្លាំងណាស់នៅពេលបានគេងអោបប្រពន្ធនឹងកូនដែលកំពុងតែនៅក្នុងពោះរបស់គេរាល់ពេលដែរនាយបាននៅក្បែរក្មេងម្នាក់នេះនាយតែងតែមានអារម្មណ៍បែបហ្នឹងឡើងរហូតទោះបីជា ជុងហ្គុក និយាយថានាយស្រលាញ់ អេននី តែពេលនាយនៅ ជាមួយនាងខ្លួនក៏មិនធ្លាប់មានឬទទួលបានអារម្មណ៍ថាកក់ក្តៅមានក្ដីសុខអញ្ចឹងដែរ។
< នោះគេចុះមកហើយ > លោកយាយថានៅពេលងាកទៅឃើញ ជុងហ្គុក ដើរចុះមកខាងក្រោមនាយ ក៏ដើរទៅអង្គុយចុះលើកៅអីក្បែរអ្នកជាប្រពន្ធ
< ភ្ញាក់យូរហើយ? ហេតុអីមិនដាសខ្ញុំផងទុកអោយខ្ញុំនៅគេងតែម្នាក់ឯង > ជុងហ្គុក អោនទៅខ្សឹបសួរ ថេយ៉ុង
< ខ្ញុំទើបតែភ្ញាក់ដែរទេណាមួយខ្ញុំឃើញលោកគេង លក់ស្រួលទើបមិនចង់រំខាន > ថេយ៉ុង
< យ៉ាងណាឯងក៏គួរតែដាសខ្ញុំចុះបើសិនជាខ្ញុំគេង ជ្រុលដល់ហួសម៉ោងទៅធ្វើការនោះតើគិតយ៉ាងមិច? > នេះសំណាងហើយដែលព្រះអាទិត្យរះជះមកប៉ះនឹងមុខរបស់នាយធ្វើអោយនាយភ្ញាក់កុំអីនាយប្រហែលជាគេងជ្រុលរហូតដល់ហួសម៉ោងទៅធ្វើការបាត់ហើយព្រោះពេលបានគេងអោបប្រពន្ធវាកក់ក្តៅទើបធ្វើអោយនាយមិនចង់ភ្ញាក់ចង់តែគេងអោបគេបន្តទៀត
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។