ភាគទី8 : ហេតុអីខ្ញុំចូលមិនបាន?

5.7K 309 0
                                    

មុននេះ អេននី បានទៅរក ជុងហ្គុក នៅឯក្រុមហ៊ុន ហើយបបួលនាយអោយចេញមកញាំអីជាមួយនាងប៉ុន្តែនៅតាមផ្លូវក៏ឃើញមានហាងផ្កា អេននី
នាងប្រាប់ថាចង់បានទើបពួកគេនាំគ្នាមកទិញចំណែក ជុងហ្គុក ក៏ដឹងដូចគ្នាថាម្ចាងហាងផ្កានេះគឺជាបងប្រុសរបស់ប្រពន្ធខ្លួនតែនាយមិនគិតថានឹងបានជួបគេនៅទីនេះទេ

< ឯងមកទីនេះធ្វើស្អីទៀតហើយ? > ដោយឈរនៅយ៉ាងស្ងាត់អស់មួយសន្ទុះធំ ជុងហ្គុក ចាប់ផ្តើមនិយាយសួរទៅអ្នកជាប្រពន្ធជាមួយហ្នឹងការសង្កាត់សម្លេងខ្លាំងៗ

< ខ្ញុំមកជួយរៀបចំផ្កាបងប្រុស > ថេយ៉ុង

< មកជួយរៀបចំផ្កាបងប្រុសឬមកទាក់ប្រុសអោយប្រាកដ ហុឹម? > អេននី ធ្វើជានិយាយ ថេយ៉ុង
លឺហើយងាកទៅសម្លឹងមើលមុខនាង

< អ្នកនាងនិយាយបែបហ្នឹងតើអ្នកនាងធ្លាប់ធ្វើអញ្ចឹងមែនទេទើបបានជាដឹងច្បាស់ចឹង? >
ថេយ៉ុង

< ក៏មុននេះយើងឃើញឯងចាប់ដៃចាប់ជើងជា
មួយគេម្នាក់នេះនៅនិយាយសើចដូចសប្បាយមានក្ដីសុខណាស់ចឹងទើបយើងថាទៅ > អេននី ក៏ខឹង ជាមួយពាក្យសម្ដីរបស់ ថេយ៉ុង ដូចគ្នាតែនាងមិនហ៊ានធ្វើអ្វីព្រោះតែកំពុងនៅជាមួយ ជុងហ្គុក
ទើបនិយាយចាក់រុកអោយនាយខឹងប្រពន្ធរបស់នាយកាន់តែខ្លាំង

< នៅពេលអ្នកនាងនិយាយជាមួយនរណាម្នាក់អ្នកនាងធ្វើមុខងាប់ឬ? > ថេយ៉ុង

< ឯង! ជុងហ្គុក បងមើលគេថាអោយអូនណា >
អេននី បែរទៅទូលពិត ជុងហ្គុក និយាយរបៀបមិន សុខចិត្តដែលត្រូវ ថេយ៉ុង និយាយបកថាអោយខ្លួនវិញបែបហ្នឹង

< ដុងហុន មុននេះលោកនិយាយថាបបួលខ្ញុំទៅដើរលេងមែនទេ ?? > ថេយ៉ុង ងាកទៅនិយាយសួរ
ដុងហុន វិញ

< ត្រូវហើយ > ដុងហុន

< ចឹងពួកយើងទៅតែម្ដងទៅ បងប្រុសខ្ញុំទៅសិនហើយថ្ងៃស្អែកចាំខ្ញុំមកជួយរៀបចំផ្កាទៀត >
ថេយ៉ុង និយាយប្រាប់ទៅ ជីន ទាំងដោះអៀននៅ នឹងចង្កេះចេញដោយមិនបានខ្វល់ជាមួយហ្នឹងកែវភ្នែកអ្នកជាប្ដីដែលកំពុងតែឈរសម្លឹងមើលមកឡើយ

< អឺៗ ក៏បាន > ជីន ងក់ក្បាលទាំងក្នុងចិត្តមានអារម្មណ៍ថាមិនសូវស្រួលដូចគ្នាពេលឃើញកែវភ្នែកជាមួយនឹងទឹកមុខរបស់ ជុងហ្គុក រួចហើយភ័យ ខ្លាចតែមានរឿងវៃតបគ្នាខ្ទេចហាងគេទេ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now