ភាគទី23 : បងឆ្គួត ក៏ព្រោះតែអូននឹងហើយ!!

5.1K 235 0
                                    

🔞Warning

សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

ទាល់តែល្ងាចបន្តិចឯណោះបាន ថេយ៉ុង ត្រឡប់មកផ្ទះវិញទាំងមាន ជីន ជាអ្នកជូនមកឯភ្នែកគេវិញក៏ឡើងក្រហមហើមខ្លាំងព្រោះតែគេអង្គុយយំអស់ជា ច្រើនម៉ោងទម្រាំតែ ជីន លួងលោមគេអោយបាត់យំបាន

< អរគុណបងហើយដែលជូនមក > ថេយ៉ុង
និយាយប្រាប់ទៅ ជីន ដោយសម្លេងរបស់គេប្រែទៅជាស្អកៗ

< អឺ! តែថេយ៍ឯងកុំជឿសម្ដីរបស់ស្រីចង្រៃនោះអី ណាឯងគួរតែទៅសួរប្ដីឯងអោយច្បាស់លាស់សិន
ព្រោះរឿងគ្រប់យ៉ាងវាអាចនឹងមិនមែនបែបហ្នឹងក៏ថាបាន > គាត់ក៏អាណិត ថេយ៉ុង ដូចគ្នាទើបតែត្រូវ គ្នាជាមួយប្ដីចាប់ផ្តើមចុះសម្រុងរស់នៅជាមួយគ្នាមានក្ដីសុខបានប៉ុន្មានខែសោះក៏បែរជាមានអ៊ីបែប នេះទៅវិញ

< ខ្ញុំចូលទៅខាងក្នុងផ្ទះហើយ > ថេយ៉ុង ថាតែប៉ុណ្ណឹងគេក៏ដើរចូលទៅខាងក្នុងផ្ទះបាត់

< ហ្ហេឺយ~ > ជីន បានត្រឹមឈរដកដង្ហើមធំអាណិតប្អូនជាខ្លាំងព្រោះដឹងថាក្នុងចិត្ត ថេយ៉ុង ពេលនេះកំពុងតែគិតអ្វីប៉ុន្តែបើសិនគេវិញគេក៏ឈឺដូចគ្នា

ប្ដីគេនឹងស្រីម្នាក់នោះធ្លាប់ស្រលាញ់គ្នាថែមទាំងខ្លាំងទៀតផងអ៊ីចឹងពេលបានលឺរឿងបែបហ្នឹងទោះ បីជាមិនចង់ជឿតែយ៉ាងណាក្នុងចិត្តក៏លួចគិត។

< ថេយ៉ុង ត្រឡប់មកវិញហើយឬ > លោកយាយ អង្គុយលេងនៅក្នុងបន្ទប់ទទួលភ្ញៀវកំពុងនិយាយលេងជាមួយនឹងស្រ្ដីចំណាស់ម្នាក់ដែលជាអ្នកបម្រើនោះគាត់ងាកទៅក៏បានឃើញ ថេយ៉ុង
ដើរចូលមកក្នុងផ្ទះ

< បាទតើ ជូវ៉ុន នៅឯណាលោកយាយ ?? >
ថេយ៉ុង

< គេនៅជាមួយនឹងម៉ាក់ក្មេករបស់ចៅនៅក្នុងបន្ទប់នាងថែមទាំងនិយាយថាថ្ងៃនេះនឹងយក ជូវ៉ុន
ទៅគេងជាមួយនាងផងដែរ > លោកយាយ

< អរ~ > ថេយ៉ុង

< ចៅកើតអ្វីតើមែនទេ? ហេតុអីបានជាទឹកមុខមិន សូវស្រស់ភ្នែកឡើងក្រហមថែមទាំងដូចជាហើមទៀតផងសម្លេងក៏ប្លែក > លោកយាយ និយាយសួរព្រមទាំងតាមសម្លឹងមើលមុខ ថេយ៉ុង ទើបរាងតូចប្រញាប់គេចព្រោះមិនចង់អោយគាត់ដឹងថាគេបានយំ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now