តាំងពីល្ងាចរហូតមកដល់យប់អាធ្រាតស្មាលនេះទៅហើយ ជុងហ្គុក នៅមិនទាន់ត្រឡប់វិញផ្ទះវិញនៅឡើយទេធ្វើអោយអ្នកមានឈ្មោះជាប្រពន្ធលួចកើតចិត្តបារម្ភពីនាយព្រោះតែគិតខ្លាចថានឹងមាន រឿងអ្វីកើតឡើងលើនាយ
< ហេតុអីទើបគេមិនទាន់ត្រឡប់មកផ្ទះវិញទៀត ចឹង? > ថេយ៉ុង អង្គុយផ្អែកខ្នងនឹងក្បាលគ្រែនិយាយឡើងមកតិចៗបន្ទប់គេនឹងបន្ទប់ ជុងហ្គុក នៅជាប់គ្នាបើសិនជានាយត្រឡប់មកវិញហើយបើកទ្វារគេប្រាកដជាបានលឺ
< ឬមួយមានរឿងអ្វីកើតឡើងលើគេ ?? > មួយសប្តាហ៍មកនេះ ជុងហ្គុក តែងតែមកផ្ទះវិញលឿនៗរហូតតែថ្ងៃនេះចម្លែកខុសពីរាល់ដងទើបធ្វើអោយរាងតូចឆ្ងល់គិតថាអាចនឹងមានរឿងអ្វីលើនាយទេដឹងឬនាយអាចនឹងទៅណា? តែបើសិនជានាយទៅ ណាពិតមែនយ៉ាងណានាយក៏ប្រាប់ខ្លួនខ្លះដែរព្រោះលោកយាយគាត់ធ្លាប់និយាយប្រាប់នាយហើយថាមុនពេលចេញទៅណានាយត្រូវតែប្រាប់គេជាមុនសិន
< តើគេអាចនឹងទៅជួប...> ថេយ៉ុង ស្រាប់តែនឹក ឃើញដល់អតីតគូរដណ្តឹងរបស់ ជុងហ្គុក នាយមិនមកផ្ទះតើនាយអាចនឹងទៅជួបស្រីម្នាក់នោះដែរទេ?
< គេទៅណាក៏ជារឿងរបស់គេហេតុអីយើងត្រូវខ្វល់? ពួកគេស្រលាញ់គ្នាគេទៅរកមនុស្សដែលគេស្រលាញ់ជារឿងធម្មតាមិនចឹង ?? > អារម្មណ៍ដែលឈឺចាប់នៅក្នុងទ្រូងក៏មានឡើងមកភ្នែកចាប់ផ្តើមផ្សារមានសំណើមទឹកភ្នែកជ្រាបនៅពីខាងក្នុងនៅ ពេលដឹងថា ជុងហ្គុក ប្រហែលជាមិនបានកើតអ្វីឬទៅណាឡើយប៉ុន្តែនាយទៅរក អេននី
ទទួលស្គាល់ថាមួយរយៈមកនេះគេនឹង ជុងហ្គុក ចាប់ផ្តើមស្និទ្ធស្នាលគ្នាខ្លាំងជាងមុនវាធ្វើអោយគេមានអារម្មណ៍ល្អៗជាមួយនាយកាន់តែខ្លាំងដូចគ្នា រាល់ពេលដែលខ្លួនបាននៅក្បែរនាយគេដូចជារំភើបមានក្ដីសុខខ្លាំងណាស់ តើអារម្មណ៍មួយនោះហៅថាជាស្នេហាមែនទេ? គេលង់ស្រលាញ់នាយហើយឬ?
< ឈប់ភ្លាម ថេយ៉ុង! ឯងកុំគិតអ្វីដែលវាមិនអាចទៅរួចអោយសោះ! គេមានមនុស្សដែលគេស្រលាញ់ហើយគេមិចនឹងអាចមកស្រលាញ់ឯងទៅ? > ថេយ៉ុង ដាស់តឿនកុំអោយខ្លួនឯងទៅលង់ស្រលាញ់ ជុងហ្គុក ខ្លាំងជាងនេះ
YOU ARE READING
អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)
General Fictionរឿងរ៉ាវដែលបានកើតទាំងមិនបានតាំងចិត្តជាហេតុធ្វើអោយមនុស្សពីរនាក់ត្រូវរៀបការជាមួយគ្នាទាំងបង្ខំ តើជីវិតគូររបស់ពួកគេនឹងទៅជាយ៉ាងណា ??។