ភាគទី31 : ហេតុអ្វីទើបគេនៅតែឈឺចាប់?

4.6K 230 0
                                    

ថេយ៉ុង បានជូន ជូវ៉ុន ត្រឡប់មកផ្ទះវិញតាមដែលគេបានប្រាប់ផ្លូវខ្លួន! គេមិនដឹងថាកន្លងមក
ជុងហ្គុក បានបង្រៀនអប់រំកូនយ៉ាងមិចទេទើបបានជាគេទាំងចេះឆ្លាតគួរស្រលាញ់ដល់ថ្នាក់នឹងអញ្ចឹង

< កូននៅទីនេះហ្ហេស? > ថេយ៉ុង ដើរកាន់ដៃកូនប្រុសមកឈប់នៅមុខផ្ទះមួយខ្នងដែលមិនសូវជាធំប៉ុន្មាននោះទេ គេក៏មិនហ៊ានអោយអ្នកបើក ឡានបើកមកដល់មុខផ្ទះមួយនេះឡើយព្រោះខ្លាចថាមានមនុស្សនៅផ្ទះគេនឹងបានដឹងរឿងថាខ្លួនជា អ្នកជូន ជូវ៉ុន មកទើបប្រាប់អោយអ្នកបើកឡានឈប់នៅក្បែរៗនោះហើយគេក៏បណ្ដើរកូនប្រុសដើរមកបន្ត

< បាទ > ជូវ៉ុន

< កូនមិនបាននៅផ្ទះរបស់លោកយាយលោកតា
ទៀតទេឬ ?? > ថេយ៉ុង

< អត់ទេ កូននៅទីនេះជាមួយនឹងប៉ាៗយូរហើយទាក់តែយូរៗទើបប៉ាៗនាំកូនទៅលេងលោកយាយលោកតាឬក៏លោកយាយនឹងលោកតាពួកគាត់ជាអ្នកមកលេងកូននឹងប៉ាៗដោយខ្លួនឯង > ជូវ៉ុន

< ចុះកូនរស់នៅតែពីរនាក់ប៉ាធំទេ? មិនមានអ្នក ណាផ្សេងនៅជាមួយទៀតទេហ្ហេស ?? > ថេយ៉ុង

< បាទ អត់មានអ្នកណានៅជាមួយកូននឹងប៉ាៗទេ > ជូវ៉ុន ប្រាប់ធ្វើអោយ ថេយ៉ុង លឺហើយឈរធ្វើមុខឆ្ងល់ព្រោះក្រែងប៉ុន្មានឆ្នាំមុន អេននី នាងប្រាប់ថា ជុងហ្គុក នឹងរៀបការជាមួយនាងមិនចឹងតែហេតុអីទើបនាងមិនបាននៅជាមួយនឹងជុងហ្គុក ទៅវិញ? តើនាងទៅណា ??

< ហេតុអីយើងត្រូវខ្វល់? > ថេយ៉ុង និយាយសួរខ្លួនឯងនៅចុងមាត់តិចៗក្រែងរវាងគេនឹង ជុងហ្គុក បានបញ្ចប់ហើយតើចង់នាយរស់នៅជាមួយអ្នកណាឬក៏អត់ហេតុអីគេត្រូវខ្វល់ចង់ដឹងដែរ ??

< តើប៉ាថេយ៍ និយាយអ្វីឬ ?? > ជូវ៉ុន

< គ្មានទេ ប៉ុន្តែមុននេះកូនប្រាប់ថាកូនរស់នៅតែពីរនាក់ប៉ាធំៗតែមិចក៏ធ្វើរបងផ្ទះបើកទុកចោលចឹង ?? > ថេយ៉ុង សួរព្រមទាំងចង្អុលទៅទ្វាររបងផ្ទះដែលបានបើកទុកចោល

< កូនអត់ដឹងដែរ > ជូវ៉ុន ក៏ឆ្ងល់ដូចគ្នាពេលឃើញទ្វាររបងផ្ទះបើកអញ្ចឹងព្រោះតែរាល់ដងមុនពេលប៉ាគេចេញទៅធ្វើការប៉ាគេតែងតែចាក់សោររហូតតើប៉ុន្តែនៅពេលនោះបានស្រាយចម្ងល់ប៉ាកូនពីរនាក់នេះភ្លាមក្រោយពេលឃើញ ជុងហ្គុក ដើរចេញមកពីក្នុងផ្ទះ

អាពាហ៍ពិពាហ៍បង្ខំ 💍💔(ចប់)Where stories live. Discover now